មូលនិធិ IMF ព្រមានពីកំណើនសេដ្ឋកិច្ចយឺត និងការកើនឡើងហានិភ័យទីផ្សារ


 (វ៉ាស៊ីនតោន)៖
  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ អោយដឹថា មូលនិធិរូបិយវត្ថុអន្តរជាតិបាន ព្រមាននៅដើម សប្តាហ៍នេះថា ការទប់ស្កាត់សម្ពាធ អតិផរណា វិបត្តិថាមពលនិងអាហារដោយ សារសង្គ្រាមនិង ការដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ កំពុងជំរុញឱ្យពិភពលោកដើរឆ្ពោះទៅរកការ ដើរថយក្រោយ នៃសេដ្ឋកិច្ច និងគំរាមកំហែងដល់ស្ថិរ ភាពទីផ្សារហិរញ្ញវត្ថុ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា មូលនិធិ IMF បានជំរុញឱ្យធនាគារកណ្តាលនានារក្សា ការប្រយុទ្ធប្រឆាំងនឹងអតិផរណា ទោះបីជាមានការឈឺចាប់ដែលបណ្តាលមកពីការរឹតបន្តឹងគោល នយោបាយរូបិយវត្ថុនិងការកើនឡើងតម្លៃប្រាក់ដុល្លារដល់កម្រិតខ្ពស់ក្នុងរយៈពេលពីរទសវត្សរ៍ក៏ដោយ។ដោយបានកាត់បន្ថយការព្យាករកំណើនសកលឆ្នាំ២០២៣ របស់ខ្លួនបន្ថែមទៀត មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់ខ្លួនថា ប្រទេសដែលតំ ណាងឱ្យមួយភាគបីនៃទិន្នផលសេដ្ឋកិច្ចពិភពលោកអាចស្ថិតក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់មូលនិធិ IMF បានឱ្យដឹងនៅក្នុងសេច ក្តីថ្លែងការណ៍មួយថា៖ «ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងបីគឺ សហរដ្ឋអាមេរិក ចិន និងតំបន់ ចាយប្រាក់អឺរ៉ូ នឹងបន្តជាប់គាំង។ សរុបមក ស្ថានភាពអាក្រក់បំផុតមិនទាន់មកដល់ទេ ហើយសម្រាប់ មនុស្សជាច្រើន ឆ្នាំ២០២៣ នឹងអាចធ្លាក់ចូលក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច»

មូលនិធិ IMF បានឱ្យដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនៅឆ្នាំ ក្រោយនឹងថយចុះមកនៅត្រឹម ២,៧ភាគរយ បើធៀបនឹងការព្យាករកាលពីខែកក្កដារបស់ខ្លួនដែល មានចំនួន ២,៩ភាគរយ ខណៈពេលដែលអត្រាការប្រាក់កាន់តែខ្ពស់ធ្វើឱ្យសេដ្ឋកិច្ចអាមេរិកថមថយ អឺរ៉ុបកំពុងតស៊ូជាមួយការឡើងថ្លៃឧស្ម័ន ហើយចិនប្រឈមនឹងការបន្តទប់ស្កាត់វិបត្តិកូវីដ-១៩ និង ការធ្លាក់ចុះវិស័យអចលនទ្រព្យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕