UN អោយដឹងថា ជនស៊ីវិល ១៧៣នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនយោបាយ នៅស៊ូដង់ខាងត្បូង


 (JUBA)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ គឺ របាយការណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារថា ជនស៊ីវិល ជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាផ្នែកនយោបាយ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង នៅចន្លោះខែកុម្ភៈ និងខែឧសភាឆ្នាំនេះ ដោយស្ត្រីនិងកុមារត្រូវបានទទួលរងនូវការវាយដំយ៉ាង ឃោរឃៅ រួមទាំងការរំលោភបូកផងដែរ។

ការប៉ះទង្គិចគ្នារវាងកងកម្លាំងដែលស្មោះត្រង់នឹងប្រធានាធិបតី លោក Salva Kiir និងគូប្រជែង របស់គាត់គឺអនុប្រធានាធិបតី លោក Riek Machar នៅក្នុងរដ្ឋសម្បូរប្រេង បានប៉ះពាល់ដល់ភូមិ យ៉ាងហោចណាស់ចំនួន២៨ នៅទូទាំងបីស្រុក ដោយមនុស្ស១៧៣នាក់ត្រូវបានសម្លាប់ ព្រមទាំង ស្ត្រី និងកុមារចំនួន៣៧នាក់ត្រូវបានចាប់ពង្រត់។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS) និងឧត្តមស្នងការអង្គការ សហប្រជាជាតិបាននិយាយថា «អ្នកចាប់ពង្រត់ជាច្រើននាក់ត្រូវបានទទួលរងនូវអំពើហិង្សាផ្លូវភេទ រួមទាំងកុមារីអាយុក្រោម ៨ឆ្នាំ និងកុមារីអាយុ ៩ឆ្នាំម្នាក់ដែលត្រូវបានចាប់រំលោភរហូតដល់ស្លាប់»

អំពើហឹង្សានេះបានបណ្តាលឱ្យមនុស្សចំនួន ៤៤,០០០នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ នៅទូទាំង២៦ភូមិ ជាមួយនឹងករណីរំលោភសេពសន្ថវៈ និងរំលោភបូកសរុបចំនួន ១៣១ករណី។

ប្រទេសស៊ូដង់ខាងត្បូង ត្រូវបានញាំញីដោយអស្ថិរភាពចាប់តាំងពីឯករាជ្យក្នុងឆ្នាំ២០១១ ហើយ នៅតែតស៊ូដើម្បីគូសខ្សែបន្ទាត់ នៅក្នុងសង្គ្រាមស៊ីវិលរវាងអ្នកប្រយុទ្ធដែលគាំទ្រ លោក Kir និងអ្នក គាំទ្រ លោក Machar ដែលបានឆក់យកជីវិតមនុស្សជិត ៤០០,០០០នាក់៕