(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយអោយដឹងថា គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៤.១ លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៦ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១ម៉ឺននាក់។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំង អស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹម ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២៖
*
វៀតណាម ឆ្លងចំនួន ១១,៤២១,០៥៥នាក់ (ស្លាប់ ៤៣,១២២នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,៣៧៤,៨៨២នាក់ (ស្លាប់ ១៥៧,៦៦៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧៩២,៩៤២នាក់ (ស្លាប់ ៣៦,២៤៩នាក់)
* ថៃ ឆ្លងចំនួន ៤,៦៦០,៩៦៤នាក់ (ស្លាប់ ៣២,៤៤៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨៩៣,៥៧៣នាក់ (ស្លាប់ ៦២,០៦២នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៨៤៧,២៧០នាក់ (ស្លាប់ ១,៥៩៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៥,៦៥៤នាក់ (ស្លាប់
១៩,៤៤១នាក់)
* ព្រុយណេ ឆ្លងចំនួន ២២០,២៤៥នាក់ (ស្លាប់
២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ២១៤,៤៥៥នាក់ (ស្លាប់
៧៥៧នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,៦៦៨នាក់ (ស្លាប់ ៣,០៥៦នាក់)៕