រញ្ជួយដីខ្លាំងក្លាមួយ វាយប្រហារខេត្តស៉ីឈួន ភាគនិរតីប្រទេសចិន


 (ប៉េកាំង)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២ គឺ មជ្ឈមណ្ឌលគ្រប់គ្រងគោះរញ្ជួយដី របស់ប្រទេសចិន បានឲ្យដឹងថា រញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំមួយ នៅភាគខាងលិចខេត្តស៉ីឈួន (Sichuan) ប្រទេសចិន នៅ ថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងនៅប៉េកាំង)។

មជ្ឈមណ្ឌលខាងលើបានឲ្យដឹងបន្ថែមថា ចំណុចកណ្តាលនៃការរញ្ជួយនេះ គឺមានទីតាំងនៅក្រុង លូឌីង (Luding) ក្នុងជម្រៅ ១៦គីឡូម៉ែត្រ និងចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋ ធានីចេងឌូ (Chengdu) របស់ខេត្តស៉ីឈួន។ ប៉ុន្មាននាទីក្រោយមក រញ្ជួយដីលើកទី២ ដែលមាន កម្រិត ៤.២រ៉ិចទ័រ ក៏បានវាយប្រហារក្រុងយ៉ាអាន (Yaan) ក្បែរក្រុង Luding។ រហូតមកដល់ពេលនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីរងគ្រោះពីគ្រោះធម្មជាតិ ខាងលើនេះនៅឡើយ។

គួរបញ្ជាកក់ថា កាលពីឆ្នាំ២០១៣ ទីក្រុងយ៉ាអាន បានរងការវាយប្រហារដោយរញ្ជួយដីយ៉ាងខ្លាំងក្លា ដែលបណ្តាលឲ្យមនុស្សជាង ១០០នាក់ស្លាប់ និងរបួសរាប់ពាន់នាក់៕