(តូក្យូ)៖ ប្រទេសជប៉ុនកំពុងពិចារណាការដាក់ពង្រាយមីស៊ីល Cruise បាញ់រយៈចម្ងាយឆ្ងាយចំនួន ១ពាន់ដើម ដើម្បីជម្រុញសមត្ថភាពប្រយុទ្ធប្រឆាំងនឹងប្រទេសចិន ដែលជាការត្រៀមលក្ខណៈទុក ជាមុនមួយ ក្រោយសភាពការណ៍ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានលក្ខណៈកាន់តែតានតឹង។
កាសែតក្នុង ស្រុករបស់ជប៉ុន បានរាយការណ៍ថាអាវុធមីស៊ីលទាំងឡាយដែលគេអាចបាញ់តាម យន្តហោះ ចម្បាំងឬតាមកប៉ាល់ចម្បាំងនឹងត្រូវគេដាក់ពង្រាយនៅព័ទ្ធជុំវិញកោះណាន សេ Nanse ដែលអាចមានសមត្ថភាពបាញ់ឆ្ងាយដល់តំបន់ឆ្នេរសមុទ្ទរបស់កូរេខាងជើងនិង ប្រទេសចិន។ មីស៊ីល Cruise ទាំងប្រមាណ១ពាន់ដើមនោះ គឺជាមីស៊ីលដែលអាចបាញ់ក្នុង ចម្ងាយដល់ទៅ ១០០គីឡូម៉ែត្រ។
ការត្រៀមលក្ខណៈនេះ បានទន្ទឹមនឹងការត្រៀមខ្លួនរបស់កោះតៃវ៉ាន់ដែលកំពុងតែបង្កើន សមត្ថ ភាពយោធាតាមរយៈ Upgrade ប្រព័ន្ធមីស៊ីល Patriot ដើម្បីដាក់ពង្រាយជុំវិញកោះតៃ វ៉ាន់។ សហរដ្ឋអាមេរិកកំពុងជួយបង្កើនសមត្ថភាពប្រព័ន្ធអាវុធមីស៊ីលចិនតៃវ៉ាន់រយៈពេល៤ ឆ្នាំកន្លះ ដែល កម្មវិធីរៀបចំនោះបានកំណត់ចាប់ផ្តើមរវាងពីថ្ងៃទី២០ កក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣១ធ្នូឆ្នាំ ២០២៦។ កាសែតចិន The China Morning Post បានរាយការណ៍មុននេះថា កោះតៃវ៉ាន់នឹង បង្កើនសមត្ថភាពប្រព័ន្ធអាវុធមីស៊ីល Patriot កម្រិត 2pac-2 ទាំងអស់ឱ្យ ក្លាយជា ប្រព័ន្ធមីស៊ីល Guided Enhancement Pac-3 ដែលជាប្រព័ន្ធកម្រិតខ្ពស់អាចបាញ់មីស៊ីលក្នុង កម្រិតឆ្ងាយបាន និងថែមទាំងអាចស្ទាក់ចាប់គ្រាប់មីស៊ីលបាលីស្ទីករបស់សត្រូវថែមទៀតក្នុង ចម្ងាយ៦០០គីឡូម៉ែត្រ ។ ការរៀបចំខ្លួនបង្កើនសមត្ថភាពយោធាទាំងកោះតៃវ៉ាន់និងប្រទេសជប៉ុនគឺនៅបន្ទាប់ពីបាន ឃើញ នូវកំហឹងរបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក លោកស្រីណានស៊ីប៉េឡូស៊ីកាលពីដើមខែសីហាឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានថ្លែងថាសមយុទ្ធរបស់ចិនកន្លងមកនេះដែល បានធ្វើការហ៊ុមព័ទ្ធកោះតៃវ៉ាន់ បានបាញ់មីស៊ីលបាលីស្ទីកយ៉ាងហោចមាន៥ គ្រាប់បានធ្លាក់ ចូលក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុន។
ប្រទេសជប៉ុនបានដាក់ពាក្យបណ្តឹងការទូតតវ៉ាជំទាស់ដល់រដ្ឋាភិបាលក្រុងប៉េកាំងជុំវិញការ បាញ់ មីស៊ីលដែលបានធ្លាក់ចូលក្នុងដែនទឹកនៃតំបន់សេដ្ឋកិច្ចពិសេសរបស់ជប៉ុននោះ៕