ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅកំពុងតែបំពុលនៅក្នុងសង្គមបច្ចុប្បន្ន។ សម្ដេចក្រឡាហោម លើកទឹកចិត្តអ្នកសារព័ត៌មានជួយផ្សព្វផ្សា យអំពីការអប់រំ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿង ញៀន សីលធម៌សង្គម និងវប្បធម៌ជាតិ ឲ្យបានទូលំទូ លាយ ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយលោក ហ៊ុយ វណ្ណ: ត្រូវបានសម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ អនុញ្ញាតឲ្យចូលជួបសំដែងការគួរសមនិងរាយ ការណ៍ អំពីវឌ្ឍនភាពរបស់សហភាពសហព័ន្ធ។ នៅក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកឲ្យអ្នកសារព័ត៌មាន ចូលរួមចំណែកធ្វើការផ្សព្វផ្សាយស្តីពីការអប់រំសីលធម៌សង្គម ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ពិសេសផ្សព្វផ្សាយ អំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងចោទជាបញ្ហាសំខាន់នៅក្នុងសង្គមបច្ចុប្បន្ន។
គ្រោះថ្នាក់ចរាចរណ៍ដែលបានសម្លាប់មនុស្សជាង ១៩០០ នាក់ក្នុងឆ្នាំ ២០១៩ កន្លងទៅ និងបានបណ្តាលឲ្យមានមនុស្សជាង៦ពាន់ នាក់រងរបួសធ្ងន់ និងស្រាល។ ជាមួយគ្នានេះសម្ដេចក្រឡាហោម បានស្នើឲ្យសសសក ជួយធ្វើការផ្សព្វ ផ្សាយពីផលប៉ះពាល់ដែលកើតឡើងពីបញ្ហាគ្រឿងញៀនទៅដល់សាធារណជនឲ្យបានទូលំទូលាយផងដែរ។ ជាមួយគ្នានេះសម្ដេចក្រឡាហោម ក៏បានអំពាវនាវឱ្យស.ស.ស.ក ជួយទប់ ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុងសង្គម ដែលកំពុងបំពុលសង្គមបច្ចុប្បន្ន។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នក សារព័ត៌មានកម្ពុជា បានបញ្ជាក់ថា ស.ស.ស.ក បាន សម្រេចបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា រឺ Digital Media Center ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពិសេសគឺការចូលរួមទប់ស្កាត់ការប្រើប្រាស់ភាសាអសីលធម៌ អសុរោះប៉ះពាល់ដល់តម្លៃស្ត្រី និងទប់ស្កាត់ រូបភាពបែបហិង្សានានាលើបណ្តាញសង្គម។ ស.ស.ស.ក កំណត់យកថ្ងៃទី៣ មីនា ២០២០ ដើម្បីធ្វើយុទ្ធនាការទប់ស្កាត់ព័ត៌មានក្លែងក្លាយ រូបភាពអំពើហិង្សានៅលើបណ្ដាញសង្គមផងដែរ។ លោក ហ៊ុយ វណ្ណៈ ក៏បានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ដើម្បីបង្កើតជាមជ្ឈមណ្ឌលព័ត៌មានវិទ្យា គោលដៅដើម្បីអភិវឌ្ឍស្ថាប័នឲ្យក្លាយទៅជាមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានប្រកាសគាំទ្រចំពោះផែនការសកម្មភាពរបស់ ស.ស.ស.ក ក្នុងការបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា ដើម្បីប្រឆាំងព័ត៌មានក្លែង ក្លាយ ដោយសម្តេចបានធ្វើការផ្តល់កុំព្យូទ័រ៣០គ្រឿង តុ ព្រីនធើរ និងឧបត្ថម្ភថវិកា ៥លានរៀលជារៀងរាល់ខែ សម្រាប់ទ្រទ្រង់ដល់សកម្មភាពនៅក្នុងទីស្នាក់ការរបស់ស.ស.ស.ក៕