(ហែលស៉ិនគី)៖ យោងតាមការដកស្រង់ចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២ គឺបានអោយដឹងថា ក្រសួងការបរទេសហ្វាំងឡង់ នៅថ្ងៃអង្គារសប្តាហ៍ នេះបានប្រកាសថាហ្វាំងឡង់នឹងកាត់បន្ថយចំនួនទិដ្ឋាការ ដែលចេញឲ្យពលរដ្ឋរុស្ស៉ី ចាប់ពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ចំពេលដែលមានកំណើនអ្នកទេសចររុស្ស៉ី ចូលក្នុងតំបន់អឺរ៉ុបកាន់ តែច្រើន។
ច្រកព្រំដែនគោកហ្វាំងឡង់នៅតែស្ថិតក្នុងចំណោមទីតាំង ចូលទៅកាន់តំបន់អឺរ៉ុបសម្រាប់ពលរដ្ឋ រុស្ស៉ី បន្ទាប់ពីប្រទេសលោកខាងលិចផ្សេងទៀត បានបិទ ដែនអាកាសរបស់ខ្លួន មិនឲ្យយន្តហោះ រុស្ស៉ីហោះចូល ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ យ៉ាងនេះក្តី រដ្ឋាភិ បាលហ្វាំងឡង់ បានសម្រេចកាត់បន្ថយការផ្ដល់ទិដ្ឋាការ បន្ទាប់ពីអ្នកទេសចររុស្ស៉ីបានចាប់ផ្តើមប្រើ ប្រាស់អាកាសយានដ្ឋាន ហែលស៉ិនគី វ៉ាន់តា (Helsinki-Vantaa) ជាច្រកគោលដៅវិស្សមកាល នៅអឺរ៉ុប ក្រោយការដកការរឹតបន្តឹងព្រំដែនគោកកាលពីខែកក្កដា។
រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ ប៉េកកា ហាវីស្តូ (Pekka Haavisto) បានបញ្ជាក់ថាហ្វាំងឡង់នឹង កាត់បន្ថយការផ្ដល់ទិដ្ឋាការ ដែលត្រូវបានស្នើសុំប្រចាំថ្ងៃដោយ ជនជាតិរុស្ស៉ីពីចំនួន ១,០០០ ទៅ ៥០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះទៀតមាន ១០០ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ហ្វាំងឡង់ និងប្រទេសក្នុងតំបន់បាល់ទិកផ្សេងទៀត ក៏នឹងស្នើឱ្យសហភាពអឺរ៉ុប បញ្ឈប់ ការបន្តកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយរុស្ស៊ី ផងដែរ ដែលកន្លងមកកិច្ចព្រមព្រៀង នេះបានសម្រួលដល់ជនជាតិរុស្ស៊ី ក្នុងការធ្វើដំណើរទៅកាន់ និងស្នាក់នៅតាមប្រទេសជាសមា ជិកសហភាពអឺរ៉ុប៕