សម្តេចតេជោ ហ៊ុន សែន ថ្លែងថា «របបប្រធាន» មិនតម្រូវឱ្យមានការបោះឆ្នោត ឬឯកភាពពីមតិ ផ្សេងៗនោះទេ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា «របបប្រធាន» ខុសពីរបបសមូហភាព ដែលតម្រូវឱ្យមានការបោះឆ្នោត រកសំលេងភាគតិច និងសំលេងភាគច្រើន តែ «របបប្រធាន» សិទ្ធអំណាច និងការសម្រេចលើនាយករដ្ឋមន្ត្រី មិនតម្រូវឱ្យមានការបោះឆ្នោត ឬឯកភាពពីមតិផ្សេងៗនោះទេ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួប សំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេមមុន នឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «និយាយពីរបបប្រធាន អ្នកខ្លះភាន់ច្រឡំគិតថាអ្វីក៏ ហ៊ុន សែន ខ្ញុំក៏គួរតែបញ្ជាក់ដែរថា បើអ្នកមិនធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី ហើយក៏មិនធ្លាប់កាន់កាប់អំ ណាចទេ អ្នកសុំកុំនិយាយបញ្ចេញមតិអី នាំគេចាត់ទុកថា អាឆ្កួត អាល្ងង់»

សម្តេចតេជោ បានបញ្ជាក់ថា របបប្រធាន វាខុសពីរបបសមូហភាព របបសមូហភាពគឺរបបដែលធ្វើ ការនៅក្នុងរដ្ឋសភា និងព្រឹទ្ធសភា ដែលគេចែងតម្រូវថា អនុម័តបង្កើត រដ្ឋាភិបាលត្រូវតែ ៥០+១ បង្កើតកាអនុម័តច្បាប់ត្រូវតែ៥០+១ ចែងច្បាប់អង្គការត្រូវ ២/៣ ច្បាប់ស្តីពីការវិសោធនកម្មរដ្ឋធម្ម នុញ្ញត្រូវ ២/៣ សូម្បីតែក្រុមប្រឹក្សា រាជសម្បត្តិ ដែលមានសិទ្ធជ្រើសតាំងព្រះមហាក្សត្រ ក៏គេមាន ចែកអំពីរបៀបសំលេងភាគតិច សំលេងភាពច្រើនដែរ។ ប៉ុន្តែក្នុងផ្នែកនិតិប្រតិបត្តិ អត់មានសំលេង ភាគច្រើន សំលេងភាគតិចទេ អ្វីៗគឺស្ថិតនៅលើនាយករដ្ឋមន្ត្រី បើអ្នកណាមិនពេញចិត្តជាមួយនឹង ការសម្រេចរបស់នាយករដ្ឋមន្ត្រី អាចដើរចេញបាន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បើនិយាយពីប្រទេសនានានៅលើសកលលោក នៅពេលរដ្ឋមន្ត្រី មិនសប្បាយចិត្តជាមួយប្រធានាធិបតី ឫនាយករដ្ឋមន្ត្រី, នាយករដ្ឋមន្ត្រី នឹងដេញ ចោល ឫក៏អ្នកឯងត្រូវលាលែងចេញពីដំណែងតែម្តង។

សម្តេចបានបញ្ជាក់ថា «អ្នកខ្លះមិនយល់ ចេះតែថាស្អីក៏ ហ៊ុន សែន ចុះបើ ហ៊ុន សែន ដឹកនាំជានាយក រដ្ឋមន្ត្រី ជាប្រធាននិតិប្រតិបត្តិ មិនឱ្យនាយករដ្ឋមន្ត្រីសម្រេច តើឱ្យអ្នកណាធ្វើ អត់មានសំលេងភាព ច្រើន សំលេងភាពតិច តែពិគ្រោះគឺពិគ្រោះហើយ ប៉ុន្តែការសម្រេចចុងក្រោយនៅតែនាយករដ្ឋមន្ត្រី ធ្វើការសម្រេច [..] ចឹងមនុស្សខ្លះ ដោយការមិនយល់ដឹងរបស់ខ្លួន ភាពល្ងង់ខ្លៅរបស់ខ្លួន ដែលមិន ធ្លាប់សូម្បីធ្វើមេភូមិ ធ្វើមេឃុំ ធ្វើមេស្រុកក៏វាមិនដែលធ្វើ ហើយវាចង់ប្រដៅថា សិទ្ធអំណាចមកលើ នាយករដ្ឋមន្ត្រី អាហ្នឹងបើសិទ្ធអំណាចមិនមូលលើនាយករដ្ឋមន្ត្រី តើឱ្យទៅមូលលើអ្នកណា អាហ្នឹង គេហៅរបបប្រធាន»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា នៅតាមក្រសួងមួយៗក៏ដូចនេះដែរ អត់មានយកសំ លេងភាគតិច ភាគច្រើន ពីរដ្ឋលេខាធិកា អនុរដ្ឋលេខាធិការ អ្វីនោះទេ ឱ្យតែរដ្ឋមន្ត្រីចុះហត្ថលេខា គឺបានការហើយ៕