នាវាចម្បាំងកងទ័ពថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីរឹតចំណងមិត្តភាព ជាមួយកងទ័ពជើងទឹកកម្ពុជា


 (ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ នាវាចម្បាំងនៃកងទ័ពជើងទឹកភូមិន្ទថៃ ចំនួន០១គ្រឿង ឈ្មោះ រតនៈកូស៊ីន (HTMS Rattanakosin FS-441) បានចូលចតនៅកំពង់ផែ ស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើតាមការឲ្យដឹងពី នាយកដ្ឋាននគរបាលការពារព្រំ ដែនទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាវានេះមានបណ្តោយ ៧៦.៨២ម៉ែត្រ ទទឹង៩.៥៥ម៉ែត្រ ជម្រៅទឹក៤.៥០ម៉ែត្រ មានទម្ងន់ផ្ទុក ៩៦២តោន និងមាននាវិកចំនួន៩២នាក់ ដឹកនាំដោយលោកឧត្តមនាវីទោ អាថន ឆរ:ភីនយ៉ូ មេ បញ្ជាការរង នៃបញ្ជាការដ្ឋានយោធភូមិភាគ១ នៃកងទ័ពជើងទឹកភូមិន្ទថៃ។

ការចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹង កិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ (រយៈពេល៤ថ្ងៃ)៕