(កូឡុំបូ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២ បានបញ្ជាក់ថា រដ្ឋមន្ត្រីថាមពលស្រីលង្កាបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសស្រី លង្កានៅសល់ ប្រេងឥន្ធនៈតិចជាងមួយថ្ងៃសម្រាប់ប្រើប្រាស់ ដោយសង្កត់ធ្ងន់ថា ការដឹកជញ្ជូនសា ធារណៈឈាន ដល់ការជាប់គាំង ខណៈដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកាន់តែអាក្រក់ទៅៗ។
រដ្ឋមន្ត្រីថាមពល លោក Kanchana Wijesekera បាននិយាយថា ប្រេងសាំងបម្រុងរបស់ប្រទេស មានប្រហែល ៤,០០០តោនប៉ុណ្ណោះ គឺទាបជាងការប្រើប្រាស់សម្រាប់មួយថ្ងៃ។
លោក Wijesekera បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូថា «ការដឹកជញ្ជូនប្រេងបន្ទាប់ត្រូវ បានរំពឹងទុកនៅចន្លោះថ្ងៃទី២២ និង២៣ (ខែកក្ដដា)»។ លោកបានបន្ថែមនថា «យើងបានទាក់ទង ទៅអ្នកផ្គត់ផ្គង់ផ្សេងទៀត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីការផ្គត់ផ្គង់ថ្មីណាមួយ នៅមុនថ្ងៃទី២២ នោះទេ»៕