(បន្ទាយមានជ័យ)៖ ថ្លែងចេញពីស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប ន្ដអំពាវនាវដល់ប្រជាពល រដ្ឋត្រូវទៅទទួលយកនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យបានគ្រប់ៗគ្នាបន្ថែមទៀត ទាំងដែល អ្នកមិនទាន់ចាក់ដូសមូលដ្ឋាន និងអ្នកដែលដល់វេនត្រូវចាក់ដូសជំរុញ។
ក្នុងឱកាសអញ្ជើញលែងកូនត្រី និងត្រីមេពូជសរុបជាង ១លានក្បាលនៅក្នុងអាងត្រពាំងថ្ម ស្ថិតក្នុង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ សម្ដេចតេជោ ហ៊ុន សែន ជាថ្មីម្ដងទៀត បានអះ អាងថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនេះ គឺធ្វើឡើងដោយឥតគិតថ្លៃអ្វីទាំង អស់ បើទោះបីត្រូវចាក់ដល់ដូសទី២០ក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដចាត់ទុកថា ដើម្បីការពារ និងធានាដល់សុខភាពរបស់ប្រជាពល រដ្ឋអំពីស្ថានភាពធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩នោះ វិធីតែមួយគត់ គឺចាក់វ៉ាក់សាំងបង្ការ ខណៈជំងឺនេះមិន ទាន់បញ្ចប់នៅឡើយទេដូច្នេះហើយសម្ដេចនៅតែបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «ដើម្បីធានាថា ប្រជាពលរដ្ឋរបស់យើង ទទួលបាននូវសុវត្ថិភាព បើទោះបីជាឆ្លងក៏មិននាំទៅដល់ការស្លាប់ ឬភាពធ្ងន់ធ្ងរ រឿងតែមួយគត់ គឺ ចាក់វ៉ាក់សាំង។ ហើយខ្ញុំសូមបញ្ជាក់ថា កុំថាឡើយដូសទី៣ ដូសទី៤ ដូសទី៥ សូម្បីតែដូសទី២០ ក៏រាជរដ្ឋាភិបាលអត់យកលុយពីបងប្អូនប្រជាពលរដ្ឋនោះដែរ ខ្ញុំប្រើពាក្យថា ស្រោចវ៉ាក់សាំង»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានបង្ហាញអំពីតួលេខចំនួនវ៉ាក់សាំងដែលនៅសល់ ក្នុងឃ្លាំងផងដែរ មានចំនួន១០លាន៤សែនដូសទៀត ទាំងការបែងចែកតាមបណ្ដាខេត្ត និងឃ្លាំង នៅរាជធានីភ្នំពេញ។ សម្ដេចតេជោបន្ដថា កម្ពុជាមានវ៉ាក់សាំងនៅដល់ជាង២០លានដូសទៀត ដែលមិនទាន់ដឹកចូល។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខាទិញវ៉ាក់ សាំងប្រមាណជាង១០៤លានដូស សម្រាប់ប្រើប្រាស់នៅឆ្នាំ២០២៤ ២០២៥ ២០២៦ ដើម្បីធានា ថា ប្រជាពលរដ្ឋកម្ពុជាមិនមានកង្វល់រឿងខ្វះវ៉ាក់សាំងចាក់នោះទេ។ សម្ដេចបន្ថែមថា ប្រទេសខ្លះ ប្រជាពលរដ្ឋមានកង្វល់រឿងចាក់វ៉ាក់សាំងអស់លុយ ប៉ុន្ដែកម្ពុជាមិនដូច្នោះឡើយ មានតែអ្នកវ៉ាក់ សាំងបានលុយថែមទៀតផង ដូចជា លោកតា លោកយាយអាយុ១០០ឆ្នាំឡើង និងអ្នកលេខរៀង ទី១លាន ដល់១០លាននាពេលកន្លងទៅ។
បើទោះបីប៉ុន្មានថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ឡើងវិញក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំមានការស្លន់ស្លោ ឬភិតភ័យ និងផ្ដាំដល់មនុស្សអគិតមួយចំនួន កុំព្យាយាមបំពុលព័ត៌មានពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩។ សម្ដេចថា បុគ្គលម្នាក់ត្រូវបានចាប់ខ្លួន កាលពីយប់មិញ ដោយសារបង្ហោះវីដេអូបំពុល និងប្រឌិតថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ជាថ្មី នៅខេត្ដកោះកុង៕