(ម៉ានីល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ គឺប្រធានាធិបតីហ្វីលីពីចាំផ្ទះ លោក រ៉ូឌ្រីហ្គោ ឌូតើតេ ដែលត្រូវបានអង្គការការ ពារសិទ្ធិមនុស្សចោទប្រកាន់ថាបានញុះញង់ និងបញ្ជាឱ្យមន្រ្តីប៉ូលិស បាញ់សម្លាប់ជនសង្ស័យក្នុង សង្គ្រាមគ្រឿងញៀន ទំនងជាមិនអាចប្រឈមនឹងការកាត់ទោសនោះទេ នៅក្រោយពេលលោកចុះ ចេញពីតំណែង នៅថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមិថុនានេះ។
គោលនយោបាយរបស់លោក ឌូតើតេ ក្នុងការលុបបំបាត់គ្រឿងញៀន ត្រូវបានថ្កោលទោសយ៉ាង ទូលំទូលាយ និងបានជំរុញឱ្យមានការស៊ើបអង្កេតអន្តរជាតិ មួយទៅលើបទសង្ស័យពាក់ព័ន្ធនឹង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ប៉ុន្តែ បុរសខ្លាំងវ័យ ៧៧ឆ្នាំរូបនេះ នៅតែមានប្រជាប្រិយភាពយ៉ាង ខ្លាំងក្នុងចំណោមប្រជាជន ជាច្រើននៅក្នុងប្រទេសហ្វីលីពីន ដែលគាំទ្រដំណោះស្រាយរបស់លោក ចំពោះឧក្រិដ្ឋកម្ម ហើយលោកនៅតែជាកម្លាំងនយោបាយដ៏មានឥទ្ធិពល។
ក្រុមអ្នកវិភាគបានគូសបញ្ជាក់ថា លទ្ធផលបោះឆ្នោតកាលពីខែមុន បានពង្រឹងការការពាររបស់ លោក ឌូតើតេ ប្រឆាំងនឹងការកាត់ទោសដ៏មានសក្តានុពល បន្ទាប់ពីលោកចុះចេញពីតំណែង។
លោក Greg Wyatt នាយកផ្នែកស៊ើបការណ៍សម្ងាត់ធុរកិច្ចនៅ PSA Philippines Consultancy បានបន្ថែមថា «ការបោះឆ្នោតជាមូលដ្ឋានបានសម្រេចថានឹង មិនមានការស៊ើបអង្កេតទៅលើតួនាទី របស់ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ នៅក្នុងសង្គ្រាមគ្រឿងញៀនសម្រាប់រយៈពេល ៦មួយឆ្នាំខាងមុខទេ»។ សូមបញ្ជាក់ថា ទិន្នន័យរបស់រដ្ឋាភិបាលហ្វីលីពីនបានបង្ហាញថាមនុស្សជាង ៦,២០០នាក់បានស្លាប់នៅក្នុងប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់ប៉ូលិស ចាប់តាំងពីលោក ឌូតើតេ បានចូលកាន់តំណែងក្នុងឆ្នាំ២០១៦៕