អ៊ុយក្រែន និងរុស្ស៉ីដោះដូរគ្នាសាកសពទាហានចំនួន ៥០នាក់


 (អ៊ុយក្រែន)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ ២០២២ បានបញ្ជាក់ថា ក្រសួងធ្វើសមាហរណកម្មរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពី ថ្ងៃពុធថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការដោះដូរគ្នានូវសាកសពទាហានចំនួន ៥០នាក់។

ក្នុងចំណោមសាកសពទាំង ៥០នាក់ខាងលើមាន ទាហានអ៊ុយក្រែនចំនួន ៣៧នាក់ដែលត្រូវបាន សម្លាប់នៅឯរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើគេហទំព័ររបស់ខ្លួនថា ការដោះដូរនេះ បានធ្វើឡើងនៅជួរមុខក្នុងតំបន់ Zaporizhzhya ភាគអាគ្នេយ៍អ៊ុយក្រែន ដោយគូសបញ្ជាក់ថា វានឹងបន្តធ្វើបន្ថែមទៀត៕