ក្រសួងសុខាភិបាល​ អោយដឹងថា ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ ៣២ថ្ងៃជាប់គ្នាហើយ ដែល គ្មានអ្នកឆ្លងថ្មី


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌ មានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ រយៈពេល៣២ថ្ងៃជាប់ៗគ្នាហើយ ខណៈអ្នកជំងឺជា សះ​ស្បើយ និងអ្នកស្លាប់ គ្មាន។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,២០៦នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕