(ស្ដុកខុល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ គឺ សមាជិកសភានៃប្រទេសស៊ុយអែត នៅថ្ងៃអង្គារសប្ដាហ៍នេះ នឹងធ្វើការបោះឆ្នោត ដកសេចក្ដីទុកចិត្តប្រឆាំងនឹងរដ្ឋមន្ត្រីយុត្តិធម៌ លោក ម័រហ្គិន ចូហាន់សុន (Morgan Johansson) ដែលអាចនឹងបង្កឱ្យមានវិបត្តិថ្មីមួយនៅក្នុងរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី ម៉ាកដាលេណា អាន់ឌឺសសុន (Magdalena Andersson) តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីស៊ុយអែតដាក់ពាក្យ សុំចូល NATO ជាផ្លូវការ។
ការបោះឆ្នោតដកសេចក្ដីទុកចិត្តខាងលើ ដែលគ្រោងនឹងធ្វើឡើងនៅឯសភាស៊ុយអែត នៅម៉ោង ១២៖០០នាទីថ្ងៃត្រង់ (ម៉ោងនៅស៊ុយអែត) ត្រូវបានរៀបចំ ឡើងដោយក្រុមសមាជិកសភាមក ពីគណបក្សប្រជាធិបតេយ្យស៊ុយអែត (Sweden Democrats) ដែលបានបន្ទោស រដ្ឋមន្ត្រីយុត្តិធម៌ លោក Morgan Johansson ពីបរាជ័យក្នុងការបញ្ឈប់ការកើនឡើងនៃអំពើហិង្សាប្រព្រឹត្តឡើង ដោយក្រុមបងតូចធំនៅក្នុងប្រទេស។
ប៉ុន្តែ លោកស្រីនាយករដ្ឋមន្ត្រី Magdalena Andersson បានបញ្ជាក់ថា ការបោះឆ្នោតដកសេច ក្ដីទុកចិត្តប្រឆាំងនឹងលោក Johansson នឹងជំរុញឱ្យលោកស្រី លាលែងចេញពីតំណែងដូចគ្នាដែរ ពីព្រោះថាការសម្រេចចិត្តណាមួយរបស់រដ្ឋាភិបាល ធ្វើឡើងជាសមូហភាព។ ដូច្នេះការបោះឆ្នោតដកសេចក្ដីទុកចិត្តប្រឆាំង លោក Johansson ពាក់ព័ន្ធនឹងគោលនយោបាយ ណាមួយ មានន័យស្មើប្រឆាំងនឹងរដ្ឋាភិបាលទាំងមូល៕