(ឧត្តរមានជ័យ)៖ ឯកឧត្តម គន់ គីម សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្ស ប្រជា ជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តឧត្ដរមានជ័យ បាន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២។
ឯកឧត្តម គន់ គីម បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ និងថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ នៃខេត្តឧត្តរមានជ័យ ដែលបានខិតខំយកអស់កម្លាំងកាយ និងស្មារតី ចូលរួម ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជាពិសេស ការដណ្តើមបានជោគជ័យ ជាទីពេញចិត្តជូនគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម គន់ គីម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្ត ទុកដាក់បំពេញ ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រុមការងារ និង ថ្នាក់ដឹកនាំគណបក្ស គ្រប់ថ្នាក់ នៃខេត្តឧត្តរមានជ័យ ព្រមទាំងសមាជិក សមាជិកា និងសកម្មជន ទាំងអស់ ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណ បក្ស ទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងខេត្តបានយល់ដឹង និងជ្រួតជ្រាបរហូតទទួល បានការគាំទ្រក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋានឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥បន្តទៀត។
ឯកឧត្តម គន់ គីម បានបន្តថា ជ័យជម្នះដ៏គួរឲ្យកោតសរសើរនេះ ពិតជាមិនអាចកាត់ផ្តាច់បានពីការ ចូលរួមចំណែកយ៉ាងសំខាន់ពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងសកម្មជនគណបក្ស ដែលបាន លះបង់ពេលវេលា និងធនធានចូលរួមគាំទ្រដល់បុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា ដែលជា គណបក្សតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ឯកឧត្តម គន់ គីម បានបន្ថែមថា ទន្ទឹមនេះដំណើរការប្រព្រឹត្តទៅដោយជោគជ័យក្រោមបរិយាកាស ស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់ មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្ត គោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕