(ឡុងដ៍)៖ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានរួចផុត ពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដោយទទួលបានសំឡេងគាំទ្រ ភាគច្រើនគ្រប់គ្រាន់ ពីសមាជិក សភាមកពីគណបក្សអភិរក្សនិយម បើទោះជាមានការមិនពេញចិត្តកាន់តែខ្លាំងឡើង ចំពោះការដឹក នាំរបស់លោកក៏ដោយ។
នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីយប់ថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងឡុងដ៍) លោក ចនសុន ទទួលបានសំឡេងគាំទ្រ ៥៩ភាគរយ ជាមួយសំឡេងបោះឆ្នោតគាំទ្រផ្ដល់សេច ក្ដីទុកចិត្តពីសមាជិកសភាអភិរក្សនិយម ២១១នាក់ ខណៈ១៤៨នាក់បោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រឆាំងនឹង រូបលោក។ ក្រោយទទួលបានជ័យជម្នះនេះ លោក ចនសុន ផ្ទាល់បានហៅការបោះ ឆ្នោតដកសេចក្ដីទុកចិត្ត គឺជាការសម្រេចចិត្តផ្ដាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ការបោះឆ្នោតដកសេចក្ដីទុកខាងលើ ត្រូវបានធ្វើឡើង បន្ទាប់ពីលោក បូរីស ចនសុន បានបង្កភាពចម្រូងចម្រាស បន្ទាប់ពីលេចធ្លាយវីដេអូមួយ កាលពីប៉ុន្មានខែកន្លងទៅនេះដែល បង្ហាញថាលោកបានចូលរួមក្នុងពិធីជប់លៀងមួយ ទាំងដែលអង់គ្លេសកំពុងអនុវត្តវិធានការបិទ ខ្ទប់ប្រឆាំងកូវីដ-១៩៕