(ឡុងដ៍)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែ មិថុនា ឆ្នាំ២០២២ អោយដឹងថា អ្នកយកព័ត៌មានម្នាក់របស់ទូរទស្សន៍រដ្ឋរុស្ស៉ី បានរាយការណ៍ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ឧត្តមសេនីយ៍រុស្ស៉ីម្នាក់ត្រូវបានសម្លាប់ នៅឯភាគខាង កើតប្រទេសអ៊ុយក្រែន ដែលនេះជាការបាត់បង់ឧត្ដមសេនីយ៍ដ៏សំខាន់ម្នាក់ទៀត និងទី១១ របស់ទី ក្រុងមូស្គូ។
ដំណឹងខាងលើត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមតេឡេក្រាម ដោយអ្នកយកព័ត៌មានរបស់ ទូរទស្សន៍រដ្ឋរុស្ស៉ី គឺ លោក អាឡិចសាន់ដឺ ស្លេតកូវ (Alexander Sladkov) ដែលថាលោកឧត្តម សេនីយ៍ទោ រ៉ូម៉ាន់ គូទូហ្សូវ (Roman Kutuzov) ត្រូវបានសម្លាប់ ប៉ុន្តែមិនបានបញ្ជាក់ថា វាកើត ឡើងនៅពេលណា ឬ នៅទីតាំងជាក់លាក់ណាមួយនោះទេ។ ដោយឡែក ក្រសួងការពារជាតិរុស្ស៉ី ក៏នៅមិនទាន់មានការបញ្ជាក់ជាផ្លូវការជុំវិញព័ត៌មាននេះដែរ។
បច្ចុប្បន្ន កងកម្លាំងរុស្ស៉ី ក៏កំពុងបង្កើនការវាយប្រហារកាន់តែខ្លាំង ដើម្បីដណ្តើមយកទីក្រុង ស៊ីវីយ៉េរ៉ូដូណេត (Sievierodonetsk) ដែលជាទីក្រុងមួយដ៏សំខាន់ នៃតំបន់ដុនបាស់ (Donbas) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែន៕