ប្រធានាធិបតីកូរ៉េខាងត្បូង ថាកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ឈានដល់កម្រិត គំរាមកំហែងសន្តិភាពពិភពលោក


(សេអ៊ូល)៖  យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol ) បាននិយាយនៅថ្ងៃចន្ទនេះថា កម្មវិធីមីស៉ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង បាន ឈានដល់កម្រិតមួយបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ និងពិភពលោកទាំងមូល។

ការអត្ថាធិប្បាយខាងលើរបស់ លោក យូន បានធ្វើឡើងក្នុងការប្រារព្ធទិវាចងចាំ Memorial Day គឺមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងធ្វើតេស្តមីស៊ីលផ្លោង រយៈចម្ងាយខ្លីចំនួន ៨គ្រាប់ ដែលជាការសាក ល្បងដ៏ធំបំផុតរបស់ខ្លួន ខណៈមន្ត្រីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល នាពេលថ្មីៗនេះ ក៏បានព្រមានផងដែរថា កូរ៉េខាងជើង ហាក់បីដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើតេស្ដអាវុធនុយ ក្លេអ៊ែរជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មក៕