ក្រសួងវប្បធម៌ ផលិតវីដេអូរៀបរាប់ពី «សម្លកកូរកណ្តៀង» ម្ហូបដ៏ល្បីល្បាយរបស់អ្នកស្រុកស្វាយរៀង


 (ស្វាយរៀង)៖ កណ្តៀង គឺជាប្រភេទរុក្ខជាតិដុះក្នុងទឹក ក្នុងប្រភេទរុក្ខជាតិដែលមានឈ្មោះ Hydrolea Zeylanica។ កណ្តៀងមានរសជាតិល្វីងតិចៗ អាចយកធ្វើជាបន្លែសម្ល ឬជាអន្លក់យ៉ាង មានឱជារស។ រុក្ខជាតិនេះច្រើនដុះនៅតាមវាលស្រែ ឬទីទំនាបដែលមានទឹកដក់។កាលដើមឡើយ កណ្ឌៀងដុះច្រើនតែនៅរដូវវស្សាប៉ុណ្ណោះ។ ប៉ុន្តែសព្វថ្ងៃ ដោយមានទឹកគ្រប់គ្រន់ អ្នកភូមិយក កណ្ឌៀងមកដាំនៅក្នុងច្បារបន្លែក្បែរផ្ទះ ដែលអាចស្លស្លុកបានខួបប្រាំងខួបវស្សា។ ថ្វីដ្បិតតែកណ្តៀងបានដុះនៅច្រើនកន្លែងក្នុងកម្ពុជទេស យើងសង្កេតឃើញអ្នកស្រុកស្វាយរៀង ប្រើប្រាស់ច្រើនជាងគេក្នុងការធ្វើម្ហូបម្ហារ។ ម្ហូបពិសេស ដែលល្បីប្រចាំខេត្តស្វាយរៀង គឺ «សម្ល កកូរកណ្ឌៀង»

វីដេអូឯកសារនេះ បង្ហាញពីទំនាក់ទំនងដ៏ជិតដិតរវាងបរិស្ថាននិងអាហារ ពោលគឺការប្រើប្រាស់ បរិស្ថានធម្មជាតិជុំវិញខ្លួនមកកែច្នៃជាមុខម្ហូប៕