ឡុងដ៍)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថា ទីភ្នាក់ងារសារព័ត៌មានបេឡារុស បែលតា (BelTA) បានរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថាប្រទេសបេឡារុសនឹងដឹកនាំការធ្វើ សមយុទ្ធយោធាកែនកងទ័ព នៅខែ មិថុនា និងខែកក្កដាខាងមុខនេះ នៅចំពោះមុខការសង្ស័យថាទីក្រុងមីនស្កិ៍ដែលជាសម្ព័ន្ធមិត្តរបស់ រុស្ស៉ី អាចនឹងលូកដៃចូលក្នុងសង្រ្គាមអ៊ុយក្រែន។
បើតាមទីភ្នាក់ងារសារព័ត៌មាន បែលតា (BelTA) តាមរយៈការស្រង់សម្ដីពីប្រធាននាយកដ្ឋាន យោធានៅក្នុងតំបន់ហ្គូមែល លោក អាន់ទ្រេ គ្រីវ៉ូណូសូវ (Andrey Krivonosov) សមយុទ្ធកែនកង ទ័ពខាងលើនឹងត្រូវធ្វើឡើងនៅក្នុងតំបន់ហ្គូមែល (Gomel) ដែលស្ថិតនៅក្បែរព្រំដែន អ៊ុយក្រែន ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា។ សមយុទ្ធនេះនឹងមានការចូលរួមនាយកដ្ឋានយោធា ទីភ្នាក់ងាររដ្ឋបាលយោធា និងកងកម្លាំងប្រដាប់ អាវុធ។ លោក Krivonosov បានបន្ថែមទៀតថា សមយុទ្ធយោធាបណ្ដុះបណ្ដាលដាច់ដោយឡែក មួយទៀត ក៏នឹងត្រូវធ្វើឡើងផងដែរពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ៕