ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អំពាវនាវឲ្យប្រជាពលរដ្ឋបោះជូនគណបក្សប្រជា ជនកម្ពុជា ដើម្បីសន្តិភាព បន្តអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ


 (កំពង់ចាម)៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានបន្តចុះជួបសំណេះ សំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំព្រែកក្របៅចំនួន២៦៨នាក់ និងឃុំពាមជីកង ស្រុកកងមាស ចំនួន៣០០នាក់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។

ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់សមិទ្ធផលនានាក្នុងឃុំព្រែកក្របៅ ដែលសម្រេចបានក្នុងអាណត្តិកន្លងមក និងបានលើកឡើងពីគ្រាហ៍លំបាកដែលប្រជាជនរងទុក្ខ ដោយជំងឺកូវីដ១៩ គណបក្សប្រជាជនកម្ពុជានៅជាមួយ និងការពារប្រជាជនជានិច្ច។

ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសន្តិភាព បន្តអភិវឌ្ឍ លើកកម្ពស់ជីវភាពរស់នៅ និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ លោកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តបោះឆ្នោតគាំទ្រជូនដល់បេក្ខជនមេឃុំមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យក្រុមការងារបានបន្តបំពេញភារកិច្ចបម្រើដល់ប្រជាពលរដ្ឋគ្រប់ឃុំ នៅស្រុកកង មាស ធានាឱ្យបាននូវសិទ្ធសេរីភាព ប្រជាធិបតេយ្យ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់ សុវត្តិ ភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន។

ឯកឧត្តម បណ្ឌិត បានប្តេជ្ញានឹងបន្តផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ ប្រសិទ្ធភាព និងឆាប់ រហ័សដើម្បីចូលរួមលើកស្ទួយជីវភាព និងការប្រកបរបរចិញ្ចឹមជីវិត ការពារផលប្រយោជន៍របស់ ប្រជាជន ជាពិសេសបង្កើតការងារ មុខរបរ និងពង្រីកទីផ្សារ បន្តជួសជុលហេដ្ឋារចនាសម្ព័ន្ធដើម្បី បង្កើនភាពងាយស្រួលដល់ការរស់នៅ។ នៅតាមភូមិ និងតាមផ្ទះ មានអគ្គីសនី ទឹកស្អាត មាន មណ្ឌលសុខភាពគ្រប់គ្រាន់ បន្តគាំទ្រដល់ការសិក្សារៀនសូត្ររបស់ប្អូនៗសិស្សានុសិស្ស។

នៅក្នុងឱកាសនោះឯកឧត្តម ក៏បានផ្តល់ឱកាសឱ្យ លោក អ៊ី កុកគង់ ដឹកនាំឃុំព្រែកក្របៅ សម្រាប់ អាណត្តិទី៥ និងក្រុមការងារថ្នាក់ជាតិបានបន្តចុះជួយ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានស្រុក កងមាសផងដែរ៕