ចារកម្មយោធាអង់គ្លេស អះអាងថារុស្ស៉ីបាត់បង់កងទ័ពជើងគោកមួយភាគបី ក្នុងសង្រ្គាមអ៊ុយក្រែន


 (ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ អោយដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអង់គ្លេស បាននិយាយថារុស្ស៉ីប្រ ហែលជាបានបាត់ បង់កងទ័ពជើងគោកប្រហែលជា ១ភាគ៣ ដែល ខ្លួនបានដាក់ពង្រាយទៅកាន់ ប្រទេសអ៊ុយក្រែន ហើយការវាយលុកនៅក្នុងតំបន់ដុនបាស់ មានភាពរីកចម្រើនទៅមុខតិចតែ ប៉ុណ្ណោះ ប្រឈមមុខនឹង ការវាយតបតយ៉ាងខ្លាំងពីសំណាក់កងទ័ពអ៊ុយក្រែន។

នៅក្នុងសារមួយបង្ហោះលើ Twitter កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងការពារជាតិ អង់គ្លេសបានសង្កត់ធ្ងន់ដូច្នេះថា «បើទោះជា មានការរីកចម្រើនតិចតួចក៏ពិតមែន, តែរុស្ស៉ីមិនអាច សម្រេចឱ្យបាននូវសមិទ្ធផលធំដុំគួរឱ្យកត់សម្គាល់អ្វីនោះទេ ហើយប្រឈមមុខនឹងការខាតបង់ ធ្ងន់ធ្ងរទៀតផង ដោយរុស្ស៉ីប្រហែលជាបានបាត់បង់កងទ័ពជើងគោកមួយភាគបី ដែលពួកគេបញ្ជូន ចូលអ៊ុយក្រែនកាលពីខែកុម្ភៈ»។

គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិអង់គ្លេស រុស្ស៉ីទំនងជាមិនអាចសម្រេចបានភាពជឿន លឿនអ្វីនោះទេ ក្នុងរយៈពេល៣០ថ្ងៃ ខាងមុខ ស្របពេលកងទ័ពអ៊ុយក្រែនកំពុងវាយបកលើកង ទ័ពរុស្ស៉ី នៅក្នុងទីក្រុងអ៉ីហ្សីយូម (Izium)៕