នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀប ដើម្បីត្រៀមរៀបចំពិធី ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម


 (ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រុងប្រៀប ដើម្បីត្រៀមរៀបចំពិធីជំនួបប្រា ស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្រ្តីលើកទី១ និងកិច្ចសន្ទនាគោល នយោបាយការពារជាតិ ថ្នាក់អនុរដ្ឋមន្រ្តីលើកទី៥ និងជាប្រធានក្រុមការងាររៀបចំពិធីរំលឹកខួបទី៤៥ នៃទិវាចងចាំ ដំណើរឆ្ពោះទៅរកការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត(២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២)។

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឧត្តមសេនីយ៍មកពីក្រសួងការពារជាតិ និងអ្នកដែលមានការ ពាក់ព័ន្ធជាច្រើននាក់ផងដែរ។

កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានអញ្ជើញចុះត្រួត ពិនិត្យទីតាំងភូមិសាស្ត្រព្យាបាលជំងឺជូនប្រជាជន និងប្រគល់អំណោយគោពូជ នៅតំបន់ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្ម X-១៦ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានភាគីមិត្តវៀតណាម និង បានចូលក្នុងទឹកដីវៀតណាមដើម្បីត្រួតពិនិត្យកន្លែងមួយចំនួនផងដែរ៕