ស.ស.ស.ក ចេញសេចក្តីថ្លែងការណ៍ ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា


 (ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃនេះបានចូលរួមជា មួយអ្នកសារព័ត៌មាន និងអង្គការសមាគមសារព័ត៌មាន អបអរសារទរ ទិវាសេរីភាពសារព័ត៌មាន ពិភពលោក ៣ឧសភា ដែលឆ្នាំ២០២២នេះ អង្គការយូណេស្កូ បានជ្រើសយកប្រធានបទ «សារព័ត៌ មានក្នុងសម្ពាធប្រព័ន្ធឌីជីថល»

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា កត់សំគាល់ឃើញថា និន្នាការវិត្តន៍ឥតឈប់ឈរនៃបច្ចេក វិទ្យាឌីជីថល បានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃ ហើយក៏បានជះឥទ្ធិពលជាវិជ្ជមាននិង អវិជ្ជមាន លើគ្រប់វិស័យសង្គម រួមទាំងលើវិស័យព័ត៌មានផងដែរ។ សូម្បីនៅប្រទេសជឿនលឿន ក៏បានសម្តែងក្តីព្រួយបារម្ភពីឥទ្ធិពលរបស់បច្ចេកវិទ្យាឌីជីថលលើ បញ្ហាសន្តិសុខជាតិ ដំណើរការប្រ ជាធិបតេយ្យ ការបង្កើត ព័ត៌មានក្លែងក្លាយ និងជាពិសេសលើប្រព័ន្ធការគិតរបស់កុមារ។ ក្នុងន័យនេះ យើងត្រូវទទួលយកការពិតថា យើងមិនអាចគេចចេញពីតម្រូវការបច្ចេកវិទ្យាឌីជីថល បានទេ ក៏ប៉ុន្តែ យើងត្រូវចាប់យកនិងប្រើប្រាស់ឌីជីថល ដោយវាងវៃ ដើម្បីជាមធ្យោបាយជំរុញ ការរីកចម្រើននៃជីវភាពសង្គមនិងសេដ្ឋកិច្ចជាតិយើង។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញផ្ទុយពី អង្គការ សមាគម និងក្រុមអ្នករិះគន់ខ្លះ ដែលបានលើកឡើងថា ប្រព័ន្ធឌីជីថល គឺជាសម្ពាធ និងបង្កើតនូវស្ថានភាពខ្មៅងងឹតនៅក្នុងបរិយា កាសនៃសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន។ ស.ស.ស.ក សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក្នុងវិស័យព័ត៌មាននិងអ្នកសារព័ត៌មាន សូមកុំបណ្តោយខ្លួនឱ្យទៅអ្នកទន់ជ្រាយ រំអួយ ឬសម្តែងធ្វើ ជាជនរងគ្រោះ ក៏ប៉ុន្តែ គប្បីខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ប្រកបដោយប្រាជ្ញាញាណ ដើម្បីប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលដោយភាពឆ្នៃប្រឌិត ក្នុងការបង្កើតបាននូវកាលានុវត្តភាព និងមានសារប្រយោជ ន៍ដល់សង្គមជាតិ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមគាំទ្រដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា និង ដៃគូនានា ក្នុងការប្រឹងប្រែងរៀបចំគោលនយោបាយបទដ្ឋានគតិយុត្ត និងរៀបចំថ្នាលបច្ចេក វិទ្យាឌីជីថល ដើម្បីបង្កភាពងាយស្រួល ដើម្បីចាប់យកឌីជីថលមកបង្កើនប្រសិទ្ធភាពសេវាសាធារ ណៈ និងជួយជំរុញល្បឿនសេដ្ឋកិច្ចសង្គម ហើយម្យ៉ាងទៀតក៏អាចការពារបាននូវសុវត្ថិភាពទិន្នន័យ ការក្លែងបន្លំ ការលួច ការប្រយុទ្ធប្រឆាំងសកម្មភាពអវិជ្ជមានក្នុងប្រព័ន្ធឌីជីថល និងការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយ៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ស.ស.ស.ក៖