(តែល អាវីវ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ អោយដឹងថា អ៊ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាលើក ដំបូងក្នុងរយៈពេល ប៉ុន្មានខែមកនេះលើតំបន់ហ្កាហ្សា នៃដែនដី ប៉ាឡេស្ទីន ដោយអះអាងថាធ្វើ ឡើងជាការសងសឹកទៅ នឹងការបាញ់គ្រាប់រ៉ុក្កែតដោយក្រុមហាម៉ាស់ (Hamas) ចូលទឹកដីរបស់ ខ្លួន។ ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេង នៅឯភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃ យប់ថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីគ្រាប់រ៉ុក្កែតត្រូវបាន ចេញពីតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហា ម៉ាស់ប៉ាឡេស្ទីន ហើយដែលនេះជាការប៉ះទង្គិចគ្នាលើកដំបូងបំផុតចាប់តាំងពីដើមខែមករាមក។
ជុំវិញការវាយប្រហារនេះដែរ, យោធាអ៊ីស្រាអែលបានបញ្ជាក់ថាគ្រាប់រ៉ុក្កែតមួយគ្រាប់ ដែលត្រូវបាន បាញ់ចេញពីតំបន់ហ្កាហ្សា ចូលមកក្នុងទឹកដី អ៊ីស្រាអែល ត្រូវបានស្ទាក់ចាប់បំផ្លាញដោយប្រព័ន្ធ ខែលការពារមីស៊ីល អាយរ៉ុន ដូម (Iron Dome) ហើយប៉ុន្មានក្រោយ គឺនៅព្រឹកថ្ងៃអង្គារនេះ យោធា អ៊ីស្រាអែលបានវាយប្រហារលើរោងចក្រផលិតអាវុធមួយកន្លែងរបស់ក្រុមហាម៉ាស់ ជាការសងសឹក ។ ប៉ុន្តែខាង ហាម៉ាស់ក៏បានអះអាង ដែរថាពួកគេបានប្រើប្រព័ន្ធការពារប្រឆាំងយន្ដហោះចម្បាំង ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស ដោយមិនមានមនុស្សស្លាប់នៅក្នុង ការវាយប្រហា របស់អ៊ីស្រាអែលទេ៕