(សេអ៊ូល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ គឺ អគ្គសេនាធិការចម្រុះ (JCS) នៃយោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កង កម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើសមយុទ្ធយោធានិទាឃ រដូវដ៏សំខាន់ នៅថ្ងៃចន្ទនេះ ដោយមិនមានការធ្វើសមយុទ្ធជាក់ស្ដែងនៅតាមទីវាលឡើយ។
JCS បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធយោធា CCPT គឺជាការធ្វើសមយុទ្ធ តាមប្រព័ន្ធកុំព្យូទ័ររបស់ កូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងដែលត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំ ហើយមានរយៈពេល ៩ថ្ងៃចាប់ពីថ្ងៃចន្ទនេះតទៅជាមួយគោលដៅ ដ៏ទូលំទូលាយនៃការត្រៀម លក្ខណៈការពារជាតិរួមគ្នា។
JCS បានកត់សម្គាល់ថា CCPT នឹងមិនពាក់ព័ន្ធនឹងការធ្វើសមយុទ្ធតាមទីវាលឡើយ ដោយសារ វាត្រូវបានធ្វើតាមប្រព័ន្ធកុំព្យូទ័រ។ តាមរយៈ សមយុទ្ធយោធា CCPT, JCS បានរំពឹងទុកថា កង កម្លាំងយោធាចម្រុះនៃកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកអាចធ្វើឱ្យប្រសើរឡើងនូវ សមត្ថភាពប្រតិ បត្តិការរួមគ្នារបស់ពួកគេ និងពង្រឹងការត្រៀមលក្ខណៈការពារជាតិរួមគ្នាបន្ថែមទៀត។
សូមបញ្ជាក់ថា សមយុទ្ធយោធា CCPT ធ្វើឡើង បន្ទាប់ពី CMST ដែលជាការធ្វើសមយុទ្ធយោធា បឋមត្រូវបានធ្វើឡើងដោយ កងកម្លាំងយោធាចម្រុះរយៈពេល ៤ថ្ងៃ កាលពីសប្តាហ៍មុន ដើម្បីអនុវត្ត ការគ្រប់គ្រងស្ថានភាពអាសន្នមុនសង្គ្រាមដែលអាចកើតមាន៕