សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម គាំទ្រ ដោយសភាពាណិជ្ជកម្មមណ្ឌលខេត្ត-ក្រុង រៀបចំសិក្ខាសាលាបញ្រ្ជាបចំណេះដឹងផ្លូវច្បាប់ ដល់ ពាណិជ្ជករតាមបណ្តាខេត្តចំនួន១៧

 (ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នឹងសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» ក្នុងការផ្សព្វផ្សាយច្បាប់បញ្ញត្តិថ្មីៗ ជូនសមាជិក សមា ជិកាសភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្ត ដែលមានការិយាល័យសភាពាណិជ្ជ កម្មបានយល់ដឹងកាន់តែទូលំទូលាយថែមទៀត ដើម្បីឱ្យអាជីវកម្មដំណើរការប្រកបដោយចីរភាព ក៏ដូចជារួមចំណែកកាត់បន្ថយកំហុសឆ្គងក្នុងការធ្វើអាជីវកម្មផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីឱ្យសមា ជិក សមាជិកា របស់សភាពាណិជ្ជកម្មខេត្តនីមួយៗ ដែលជាម្ចាស់អាជីវកម្មបានយល់ដឹងឱ្យបាន ទូលំទូលាយ ក្នុងការយកទៅអនុវត្តក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អាជីវកម្មឱ្យមានភាពរីក ចម្រើន និងជៀសវាងមានហានិភ័យក្នុងបទប្បញ្ញត្តិច្បាប់ផ្សេងៗ។

មន្ត្រីជំនាញដែលអញ្ជើញមកពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹងផ្តល់ចំណេះដឹងលម្អិតបន្ថែម ទៀត អំពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ ស្តីពីកិច្ចការ ពារអ្នកប្រើប្រាស់, ច្បាប់ ស្តីពីការប្រកួតប្រជែង និងច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើ ផលិតផលទំនិញ និងសេវា។

សិក្ខាសាលាស្ដីពី«ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជាដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់» នឹង ចាប់ផ្តើមពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្តា ខេត្ត១៧ ដោយទទួលបានការឩបត្ថម្ភពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ,ធនាគារ វីង (ខេមបូឌា) ម.ក., ធនាគារ ព្រីនស៍ ម.ក,ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ម.ក, កំពង់ផែ ស្វយ័តភ្នំពេញ និងធនាគារកាណាឌីយ៉ា។

យោងតាមសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា បន្ទាប់ពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណា ចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១មក នៅមានសមាជិក សមាជិកា ពាណិជ្ជករ នៅតាមបណ្ដាខេត្តភាគច្រើនមិនទាន់បានយល់ដឹងនៅឡើយ ដូច្នេះហើយ ទើបសភាពាណិជ្ជកម្មកម្ពុជាគ្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ថ្មីនេះជូនសមាជិក សមាជិកា សភាពាណិជ្ជកម្ម ពាណិជ្ជករ និងអាជីវករនៅតាមខេត្តដែលមានការិយាល័យសភាពាណិជ្ជកម្ម បានយល់ដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីគៀងគរអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគ ផ្ទាល់ដល់ខេត្ត។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង លេខទូរស័ព្ទ ០១២ ៦៧ ៤៧ ៦៨ និង ០១០ ៣៣ ២៧ ៥៣៕