គិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២នៅទូទាំងប្រទេសចាក់វ៉ាក់សាំងកូវីដ១៩សរុបបានចំនួន ១៤,៨៥៥,១០៨នាក់

 (ភ្នំពេញ)៖  យោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែល ទទួលបាននៅយប់ថ្ងៃទី១៧ ខែមេសា អោយដឹងថា គិតត្រឹមយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួង​ការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់ អាវុធ នៅទូ ទាំងប្រទេសសរុបចំនួន ១៤,៨៥៥,១០៨នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៧៤,៤៤៥នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣០,៨៧៦នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៤៧,២១៨នាក់
៤៖ អាយុ៥ឆ្នាំ ៣៧៩,៨៥០នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៣២២,៧១៩នាក់៕