ណៃពិដោ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៧ ខែ មេសា ឆ្នាំ២០២២ម្សិលមិញនេះ គឺរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យនេះនឹងដោះលែងអ្នក ទោសជាង ១,៦០០នាក់ នៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ខណៈមិនមាន ការ បញ្ជាក់ច្បាស់ថា ទាំងអ្នកទោសដែលទទួលបានការលើកលែងទាំងនោះ គឺជាក្រុមបាតុករដែល ត្រូវបានចាប់ខ្លួន ឬមួយក៏ឧក្រិដ្ឋជនទូទៅឡើយ។
កាលព្រឹកថ្ងៃអាទិត្យនេះ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា បានចេញផ្សាយសេចក្តីប្រកាសថា អ្នកទោសសរុប ចំនួន ១,៦១៩នាក់ រួមមានជនបរទេស ៤៩នាក់ ត្រូវបានលើកលែងទោស ហើយនឹងត្រូវដោះលែង ពីពន្ធនាគារនៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ យ៉ាងណាមិញ វាមិន ច្បាស់ទេថា នៅក្នុងចំណោមនោះ មានក្រុមបាតុករប្រឆាំងរបបយោធា ឬអ្នកកាសែតដែលរាយ ការណ៍ពីរដ្ឋប្រហារ ឬក៏អត់ឡើយ។ មួយវិញទៀត ក៏ពុំមានការលើកឡើង នូវឈ្មោះសាស្រ្តាចារ្យ អូស្រ្តាលី លោក សន ធើនែល (Sean Turnell) ដែលជាអតីតទីប្រឹក្សារបស់ លោកស្រី អោង សាន ស៊ូជី ដែរ។
សូមបញ្ជាក់ថា ជាធម្មតា មីយ៉ាន់ម៉ាតែងតែផ្តល់ការលើកលែងទោសប្រចាំឆ្នាំ ចំពោះអ្នកទោសរាប់ ពាន់នាក់នៅទូទាំងប្រទេស សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីរបស់ខ្លូន ដែលប្រារព្ធឡើងក្នុងពេល ដំណាលគ្នានឹង បុណ្យចូលឆ្នាំខ្មែរនៅកម្ពុជាយើងដែរ។ មុនពេលមានរដ្ឋប្រហារយោធា ទីក្រុងនានា របស់មីយ៉ាន់ម៉ាតែងរៀបចំកម្មវិធីសប្បាយៗ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មីនេះ ប៉ុន្តែក្នុងឆ្នាំ២០២១ និងឆ្នាំនេះ គឺទីក្រុងទាំងឡាយ មានភាពស្ងប់ស្ងាត់ ដោយសារតែប្រជាជននាំគ្នាសម្តែងការតវ៉ា ចំពោះរបបដឹកនាំរបស់យោធា៕