ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ


នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ​ បានអញ្ជើញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាត បរិស្ថានឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួន សរុប១៤៥នាក់។

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានថ្លែងការកោតសរសើរ និង វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូន ប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រ មូលសំរាម ក្នុងក្រុងព្រះសីហនុ​ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាស បុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ ក៏បាននាំយក អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភ ជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូន បុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗ​ទទួល​បាន​ថវិកា​ ១០ម៉ឺន​រៀល​ ទឹកក្រូច​១កេស និងស្រាបៀ​រ១កេស ដើម្បីជាការលើកទឹកចិត្ត និងជូនពរបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕