(កាប៊ុល)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ធនាគារកណ្តាលរបស់អាហ្វហ្គានីស្ថានបានឲ្យដឹងថា ប្រទេស អាហ្វហ្គានីស្ថានបាន ទទួលជំនួយមនុស្សធម៌ជាសាច់ប្រាក់ចំនួន ៣២លានដុល្លារអាមេរិកកាលពី ថ្ងៃអាទិត្យ ខណៈដែល សហគមន៍អន្តរជាតិបន្តផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសក្រោយសង្រ្គាម មួយនេះ។
ធនាគារកណ្តាលអាហ្វហ្គានីស្ថាន (DAB) បាននិយាយនៅលើ Twitter ថា «បន្ទាប់ពីជំនួយមនុស្ស ធម៌ជាបន្តបន្ទាប់ដល់អាហ្វហ្គានីស្ថាន សាច់ប្រាក់ចំនួន ៣២លានដុល្លារ បានមកដល់អាហ្វហ្គានីស្ថាន នៅថ្ងៃអាទិត្យទី១៧ ខែមេសា ឆ្នាំ២០២២»។
សូមបញ្ជាក់ថា ចាប់តាំងពីពួកតាលីបង់ឡើងកាន់កាប់អំណាចនៅអាហ្វហ្គានីស្ថាន កាលពីពាក់ កណ្តាលខែសីហាឆ្នាំមុន សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា បានបង្កកទ្រព្យសម្បត្តិរបស់ ធនាគារកណ្តាលអាហ្វហ្គានីស្ថានជាង ០៩ពាន់លានដុល្លារអាមេរិក ដែលបានធ្វើឱ្យខូចយ៉ាងខ្លាំង ដល់ប្រព័ន្ធធនាគារនៅក្នុងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ៕