មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យដៃគូអភិវឌ្ឍន៍ បន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេង នៅកម្ពុជា


 (ភ្នំពេញ)៖ លោកជំទាវ គង់ សូរីតា អនុរដ្ឋលេខានៃក្រសួងកិច្ចការនារី បានអំពាវនាវដល់ដៃគូ អភិវឌ្ឍន៍ និងដៃគូសហការទាំងអស់ បន្តជួយដល់សហគ្រិនស្រ្តីវ័យក្មេង តាមរយៈការជួយផ្នែក ហិរញ្ញវត្ថុ វគ្គបណ្តុះបណ្តាល ការប្រឹក្សាយោបល់ផ្សេងៗ ដល់សហគ្រាសខ្នាតតូច មីក្រូ និងមធ្យម ជាពិសេសសគ្រិនស្រ្តី និងក្មេងស្រី ដើម្បីបង្កើនចំនួនសហគ្រិនវ័យក្មេងនៅកម្ពុជា ដែលជាការរួម ចំណែកជំរុញសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ លោកជំទាវបានឱ្យដឹងថា ក្រសួងកិច្ចការនារី បានសហការជាមួយធនាគារជាតិ បាន បង្កើតកម្មវិធីមួយ ដើម្បីជួយទៅដល់ស្រ្តី និងក្មេងស្រី ជាពិសេសនៅតាមបណ្តាខេត្ត ដើម្បីជួយធ្វើឱ្យ អាជីវកម្មរបស់ពួកគេរីកចម្រើន តាមរយៈការផ្តល់ចំណេះជំនាញ និងចំណេះដឹងហិរញ្ញវត្ថុ ដែលជា ចំណែកមួយជំរុញ និងលើកកម្ពស់វិស័យសហគ្រិននៅកម្ពុជា ជាពិសេសទៅដល់ស្រ្តី និងក្មេងស្រី។

លោកជំទាវបន្តថា «ដោយឡែកសម្រាប់ក្រសួងកិច្ចការនារី យើងមើលឃើញថា យើងក៏មានយុទ្ធ សាស្រ្តផ្ទាល់ខ្លួន គឺយុទ្ធសាស្រ្តនារីរតនៈ ទី៥ ដែលមានផ្នែកសំខាន់មួយ គឺបង្កើនភាពអង់អាចទៅ ដល់ស្រ្តីផ្នែកហិរញ្ញវត្ថុ។ ក្រសួងក៏បានដាក់ដំណើរការ នូវមជ្ឈមណ្ឌល់អភិវឌ្ឍន៍សហគ្រិនភាព ដែល មានសមាសភាពសំខាន់៤ គឺបង្កើតកម្មវិធីបណ្តុះបណ្តាល ការគាំទ្រការអភិវឌ្ឍន៍អាជីវកម្ម ការស្រាវ ជ្រាវថ្នាលនៃសហគ្រិន ពង្រីកនិងជំរុញបណ្តាញការប្រមូលផ្តុំរបស់ស្រ្តី»

លោកជំទាវ គង់ សូរីតា ថ្លែងបែបនេះធ្វើឡើងក្នុងកម្មវិធីបិទបញ្ចប់វគ្គសម្រាប់ គម្រោងសហគ្រិននារី សកម្ម (WE Act) ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកស្រី ជា សេរី ឧបការី ទេសាភិបាល និងអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា លោកស្រី Cecile Dahome ស្ថាបនិក និងជានាយិកាប្រតិបត្តិក្រុមហ៊ុន សិវែ លោកស្រី Sabine Joukes នាយិកាប្រចាំប្រទេស អង្គការផេក តំណាងធនាគារ អេប៊ីអេ ព្រមទាំងសិស្សនិស្សិតជាមួយនាក់។

ចាប់ពីខែមីនា ដើមឆ្នាំ២០២១ ដល់ឆ្នាំ២០២២ គម្រោងសហគ្រិននារីសកម្មនេះ សម្រេចបាន សមិទ្ធផលសំខាន់ៗចំនួន៤ រួមមាន៖ សិស្សនិស្សិតស្រ្តីចំនួន៦០រូប ដែលបានចូលរួមកម្មវិធីប្រកួត ប្រជែងសហគ្រិនស្រ្តីទាំង២វគ្គ ទទួលបានការបង្វឹកពីសហគ្រិនស្រ្តីមានបទពិសោធន៍ និងជាអអតីត សិក្ខាមពីគម្រោងនៃឆ្នាំកន្លងមក។ សហគ្រិនស្រ្តីចំនួន២០រូប ត្រូវបានទទួលការបណ្តុះបណ្តាល និងការបង្វិកផ្ទាល់មួយទល់មួយច្រើនជាង៦០ម៉ោង ដោយគ្រូវបង្វឹកមានបទពិសោធន៍។

សហគ្រិន២៤រូប ដែលរួមបញ្ចូលទាំងសហគ្រិនស្ត្រីដែលមានអាជីវកម្ម ទទួលរងផលប៉ះពាល់ពីការ រីករាលដាលនៃជំងឺកូវីដ១៩ ត្រូវបានទទួលនូវជំនួយគាំទ្រជាថវិកាខ្នាតតួចចំនួន៧៥០ដុល្លារ ក្នុងការ គាំទ្រទៅលើសកម្មភាពអាជីវកម្មប្រចាំថ្ងៃ ព្រមទាំងការបណ្តុះបណ្តាលដោយផ្ទាល់មួយទល់មួយ ជាមួយគ្រូបង្វឹកឆ្លើយទៅនឹងតម្រូវការ របស់សហគ្រិន និងបញ្ហាជាក់ស្តែង។

កម្មវិធីការបិទបញ្ចប់គម្រោងនេះ បានបង្ហាញអំពីលទ្ធផល បទពិសោធន៍ ក៏ដូចជាដូចជាចំណុចដែល សហគ្រិនស្រ្តីវ័យក្មេងបានរៀនសូត្រកន្លងមក បង្ហាញអំពីផលិតផល និងវឌ្ឍនភាពរបស់អ្នកទទួល ផលពីគម្រោង ផ្តល់រង្វាន់ដល់អ្នកទទួលបានជ័យលាភី ពីកម្មប្រកួតប្រជែងសហគ្រិនស្រ្តី ដែលក្នុង នោះមានសិស្សនិស្សិតចំនួន៦០រូប រួមទាំងគ្រូបង្វឹកដែលមានបទពិសោធន៍ចូលរួម ផ្តល់ឱកាសដល់ សិក្ខាកាមក្នុងការបង្កើនទំនាក់ទំនង៕