វិមានក្រឹមឡាំងថា គ្មាននរណាម្នាក់នៅរុស្ស៊ី នឹកស្រមៃពីការប្រើអាវុធនុយក្លេអ៊ែរទេ, តែព្រមាន កុំឱ្យជនទី៣ លូកដៃ


 (វ៉ាស៊ីតោន)៖  យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា អ្នកនាំពាក្យនៃវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា «គ្មាននរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ីពិចារណា ពីការប្រើប្រាស់អាវុធនុយ ក្លេអ៊ែរនោះទេ»

ឆ្លើយតបទៅនឹងសំណួររបស់ប៉ុស្តិ៍ទូរទស្សន៍អាមេរិក PBS ថាតើលោកប្រធានធិបតី វ្ល៉ាឌីមៀ ពូទីន នឹងប្រើប្រាស់អាវុធនយក្លេអ៊ែរដែរឬទេ ប្រសិនបើមាន អ្នកទីបីចូលរួមក្នុងជម្លោះនេះ? លោក ប៉េស កូវ បានឆ្លើយដូច្នេះថា «ទេ,ខ្ញុំគិតថាមិនដូច្នេះទេ»។ ប៉ុន្តែលោកបានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា កុំលូកដៃ ឬជ្រៀតជ្រែកក្នុងជម្លោះអ៊ុយក្រែន ពីព្រោះថារុស្ស៊ីមានលទ្ធភាពក្នុងការទប់ស្កាត់ និងដាក់ទោសលើ អ្នកទាំងនោះ។

ដោយឡែក ដោយសំដៅទៅលើការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ចូ បៃដិន ដែលថា  «លោកពូទីន មិនសមនឹងកាន់អំណាចនៅក្នុងប្រទេសរុស្ស៊ី លោក ប៉េសកូវ បានបន្ថែមថា វាមិនមែន ជាតួនាទីរបស់ប្រធានាធិបតីអាមេរិកក្នុងការសម្រេចចិត្តថាតើនរណានឹងសមជា ប្រធានាធិបតីរុស្ស៊ី នោះទេ គឺមានតែប្រជាជនរុស្ស៊ីប៉ុណ្ណោះ ដែលសិទ្ធិក្នុងការសម្រេចចិត្តក្នុងអំឡុងពេលបោះឆ្នោត»