(ម៉ូស្គូ)៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Interfax នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២អោយដឹងថា រុស្សីបានជូនដំណឹងដល់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះ ថាខ្លួន នឹងបណ្តេញមន្រ្តី ការទូតអាមេរិកមួយចំនួនចេញពីប្រទេស ជាការឆ្លើយតបទៅនឹងសកម្មភាពរបស់ ទីក្រុងវ៉ាស៊ីនតោន ដែលបានបណ្ដេញមន្រ្តីទូតរុស្ស៊ី ចេញពីបេសកកម្មអចិន្រ្តៃយ៍ប្រចាំអង្គការសហ ប្រជាជាតិ។ Interfax បានរាយការណ៍ថា ក្រសួងការបរទេសរុស្ស៊ីបានជូនដំណឹងទៅសហរដ្ឋអាមេ រិកថា «រាល់សកម្មភាពណាមួយដែលប្រឆាំងនឹងទីក្រុងម៉ូស្គូ នឹងត្រូវបានចាត់វិធានការឆ្លើយតបវិញជា ដាច់ខាត»។ ជាមួយគ្នានោះ ក្រសួងក៏បានបង្ហាញបញ្ជីឈ្មោះអ្នកដែលត្រូវបណ្ដេញ ទៅកាន់មន្ត្រីទូត ជាន់ខ្ពស់ ម្នាក់ក្នុងទីក្រុងម៉ូស្គូផងដែរ។
ជុំវិញបញ្ហានេះដែរ អ្នកនាំក្រសួងការបរទេសអាមេរិក លោក នីត ប្រាយ (Ned Price) បាននិយាយថា «លោកនៅមិនទាន់ដឹងអំពីផែនការ នេះនៅឡើយទេ»។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ខ្លួនបានបណ្តេញមន្រ្តីកា ទូតរុស្ស៊ីចំនួន១២នាក់ ចេញពីអង្គការសហប្រជាជាតិ ដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ ជាតិនិងលើកឡើងថា «មន្រ្តីទាំងនោះជាអ្នកស៊ើបការណ៍សម្ងាត់» ចំពោះភាពតានតឹងរវាងប្លុកលោកខាងលិច និងរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន៕