អគ្គនាយក ARDB ជំរុញឲ្យកសិករដាំស្វាយចន្ទីប្រែក្លាយខ្លួន ពីការដាំសម្រាប់លក់ មានសមត្ថភាព កែច្នៃ និងស្តុកទុកពេលជួបបញ្ហាធ្លាក់ថ្លៃ បើខ្វះថវិកាធនាគារផ្តល់ជូនការប្រាក់ទាប


(ឧត្តរមានជ័យ)៖ ឯកឧត្តម បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញក្នុងកម្ម វិធីផ្សព្វផ្សាយគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល គាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និងស្វាយចន្ទី ដែលរៀបចំ ឡើងនៅមន្ទីរកសិកម្ម ខេត្តឧត្តរមានជ័យ។

ចំពោះដំណាំស្វាយចន្ទី ឯកឧត្តម បណ្ឌិត កៅ ថាច ចង់ឃើញបងប្អូនប្រជាកសិករប្រែក្លាយខ្លួន មិនត្រឹមតែពីការដាំដុះសម្រាប់លក់ ប៉ុន្តែអាចមានសមត្ថភាពធ្វើការកែច្នៃ និងមានលទ្ធភាពស្តុកទុក ក្នុងករណីផលិតផលធ្លាក់ថ្លៃ។ លោកគាំទ្រអោយបងប្អូនប្រជាកសិករដាំដុះស្វាយចន្ទី គួរមានឃ្លាំង ស្តុករួមសម្រាប់សហគម ដើម្បីធានាការលក់ថេរ ចូលក្នុងទីផ្សារ និងជៀសវាងការលក់ជាគំហុក ដែលអាចបង្ករអោយធ្លាក់ថ្លៃ។

ឯកឧត្តម អគ្គនាយកបានពន្យល់ពីគោលការណ៍ឥណទាន និងគោលដៅនៃគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី២ ដែលមានទឹកប្រាក់៥០លានដុល្លារ ដោយក្នុងនោះ ធ្វើការគាំទ្រដល់ការដាំដុះបន្លែ ផ្លែឈើ ការកែច្នៃផលិតផលកសិកម្ម មៀនប៉ៃលិន ស្វាយ និង ស្វាយ ចន្ទី។ ឯកឧត្តម បានស្នើអោយបងប្អូនប្រជាកសិករ គួរតែស្វែងរកព័ត៌មានកសិកម្ម តាមរយៈមន្ទីជុំ វិញខេត្តអោយបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើការដាំដុះ និងមុនធ្វើការសម្រេចចិត្តលក់។

ឯកឧត្តម អគ្គនាយក ស្នើសុំអោយបងប្អូន ចេះធ្វើការគ្រប់គ្រងអាជីវកម្ម ដោយធ្វើការកត់ត្រាចំណូល ចំណាយ ជាប្រចាំអោយបានច្បាស់លាស់ ព្រោះការណ៍នេះ វាជួយអោយអាជីវកម្ម របស់បងប្អូន មានភាពរីកចំរើន និងដឹងអំពីការចំណេញខាត។ ក្នុងករណីបងប្អូនមានតម្រូវការឥណទាន អាចធ្វើ ការទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីទទួលបានអត្រាការប្រាក់ទាប។

ជាការកត់សម្គាល់អំពីវិស័យកសិកម្ម គឺជាវិស័យអទិភាព ក្នុងបរិបទនៃកូវីដ១៩ នេះ, ដូចនេះ ឯកឧត្តម បណ្ឌិត លើកទឹកចិត្ត អោយបងប្អូនកសិករ ចងក្រងជាសហគម និងធ្វើការផលិតតាមកិច្ច សន្យាកសិកម្ម ដើម្បីធានាចេរភាពនៃការផ្គត់ផ្គង់ចូលទីផ្សារ និងចំណេញថវិកា។

ឯកឧត្តម បណ្ឌិត កៅ ថាច ក៏បានប្រគល់ជូនរង្វាន់ជាវត្ថុអនុស្សាវរីយ៍ជូនដល់កសិករគំរូ ដែលទទួល បានឥណទាន ក្រោមកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលចំនួន៤រូប ដោយក្នុងនោះ ក្នុងម្នាក់ទទួល បានទូរស័ព្ទចំនួន១គ្រឿង និងជូនថវិកាអ្នកចូលរួមក្នុងម្នាក់ចំនួន ២ម៉ឺនរៀលផងដែរ៕