(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA អោយដឹងថា ប្រទេសសិង្ហបុរីបាន រាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១០,៧១៣ករណីបន្ថែមទៀតនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២នេះ។ ក្នុងរយៈពេលដូចគ្នានេះ សិង្ហបុរីក៏បានកត់ត្រាករណីស្លាប់ថ្មីដោយសារជំងឺរាតត្បាត សកលកូវីដ១៩ ចំនួន ១២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំង ប្រទេសកើនដល់ ១,១៨២នាក់ ក្នុងចំណោមករណីឆ្លងសរុបចំនួន៩៨៦,៣២០ករណី៕