(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំវគ្គសិក្សាយល់ដឹងអំពី «ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេស អនឡាញហ្ស៊ូម ZOOM» តាមរយៈការចូលរួមដោយផ្ទាល់ និងចូលរួមពីចម្ងាយតាម រយៈអនឡាញ «Hybrid»។
ក្នុងវគ្គសិក្សាបណ្តុះបណ្តាលនេះ រៀបចំឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ដោយមានការ ចូលរួមពីឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមាន Mr. Guillaume Maltarverne អ្នកផ្តល់យោបល់ផ្នែកច្បាប់ និងព័ត៌មានពាណិជ្ជកម្ម តំណាងកម្មវិធី ARISE+ ប្រចាំកម្ពុជា និងលោក ដង ហេង ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសហគ្រាសធុនតូច និងមធ្យមនៃកម្មវិធី ARISE+ ប្រចាំកម្ពុជា។
វគ្គសិក្សាយល់ដឹងនេះក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក សមាជិកា សភាពាណិជ្ជកម្ម កម្ពុជា តំណាងសហព័ន្ធស្រូវ-អង្ករ តំណាងក្រុមហ៊ុនដឹកជញ្ជូនឯកជន និងអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈអនឡាញជាច្រើនទៀតផងដែរ។
គោលបំណងនៃវគ្គសិក្សានេះ គឺការបញ្ជ្រាបការយល់ដឹងពីទិដ្ឋភាព ស្តីពី ការប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសអនឡាញហ្ស៊ូម (Zoom) ដល់សមាជិកសមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា និង ចែលរំលែកដល់ធុរជន អាជីវករ វិនិយោគិន ដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជណាចក្រកម្ពុជា។
ជាពិសេស ជាឱកាសដ៏ល្អមួយដើម្បីធ្វើការរួមគ្នា សិក្សាស្វែងយល់ដឹកបន្ថែមពីពីការប្រើប្រាស់បច្ចេក ទេសនៃសម័យឌីជីថល ឧស្សាហកម្ម៤.០ ហើយការយល់ដឹងនេះ មានអត្ថប្រយោជន៍សំខាន់ណាស់ ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលជាសកល ជាពិសេសនៅព្រះរាជណាចក្រ កម្ពុជា, ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយ ក្នុងការប្រើប្រាស់ទំនាក់ទំនងក្នុងការធុរកិច្ច និង វិនិយោគ និងចែករំលែកព័ត៌មាននានា តាមការ វគ្គសិក្សា សិក្ខាសាលា ប្រជុំនានា ជាពិសេស ជា ចំណេះដឹងដ៏សំខាន់សម្រាប់ សិស្ស និស្សិត និងបុគ្គលិកក្នុងផ្នែកឯកជន នានាផងដែរ៕