(កៀវ)៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymir Zelenskyy) បាននិយាយនៅថ្ងៃពុធនេះថាកិច្ចចរចាសន្តិភាព ហាក់ដូចជាមានភាពប្រាកដនិយម ជាងមុន ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ខណៈការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានស ម្លាប់មនុស្ស ៥នាក់ ក្នុងរដ្ឋធានីកៀវ ហើយរហូតមកដល់ពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនកើនឡើង ដល់ជាង ៣លាននាក់។
នៅក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បញ្ជាក់ដូច្នេះថា «កិច្ចពិភាក្សានៅតែបន្តនៅថ្ងៃពុធនេះ ហើយខ្ញុំបានទទួលព័ត៌មានថា លក្ខខណ្ឌអំឡុងពេលចរចាហាក់មានភាពប្រាកដនិយមជាងមុន»។ ប៉ុន្តែ យើងនៅតែត្រូវការពេលវេលាសម្រាប់ ធ្វើការសម្រេចចិត្ត ដើម្បីផលប្រយោជន៏របស់អ៊ុយ ក្រែន»។ លោកបន្ថែមថាចំណុចដែលអាចទៅរួច គឺអ៊ុយក្រែនបានត្រៀមលក្ខណៈទទួលយកការ ធានាសន្តិសុខពីលោកខាងលិច ជំនួសឱ្យការចូលជា សមាជិករបស់អង្គការណាតូដែលជាគោលដៅ រយៈពេលវែងរបស់ខ្លួន។ ទីក្រុងម៉ូស្គូយល់ថាសម្ព័ន្ធភាពរវាងអ៊ុយក្រែនជាមួយ ប្រទេសលោកខាង លិចនាពេលអនាគត គឺជាការគម្រាមកំហែង និងទាមទារមិនឲ្យអ៊ុយក្រែនចូលជាសមាជិកភាពរបស់ អង្គការណាតូ៕