(បាងកក)៖ តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post ប្រាប់អោយដឹងថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២៣,៨៣៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៥៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយ ការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៩,៣៥១ នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ២,៩៨១,៩៩៦ករណី ក្នុងនោះមានអ្នកស្លាប់ ២៣,១២៤នាក់ និងអ្នកជា សះស្បើយឡើងវិញគឺជាង ២.៧៣លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេ គណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១២៤លានដូស ក្នុងនោះប្រជាជន ៤៩.៧១ លាននាក់ (៧១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២០.៧ លាននាក់ (២៩.៧%) បានចាក់ដូសជំរុញ៕