ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបពិភាក្សាការងារ ជាមួយប្រធានកម្មវិធីតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិក នៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក


 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joo-Ok Lee ប្រធានកម្មវិធី តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាសមាជិកនៃគណៈកម្មការប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ដោយ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

ជាកិច្ចចាប់ផ្តើមនៃកិច្ចពិភាក្សាដែលបានធ្វើឡើងនៅទីស្តីការក្រសួង នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ លោក Joo-Ok Lee បានជម្រាបជូនអំពីដំណើរការនៃការរៀបចំកិច្ច ប្រជុំវេទិកាសេដ្ឋកិច្ចពិភព លោក ដែលនឹងប្រព្រឹត្តទៅនៅ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ និងបានកោតសរសើរចំពោះ វឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា បើទោះជាកម្ពុជាស្ថិតនៅក្នុងដំណាក់កាលនៃកា ររីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។

ជាការឆ្លើយតបលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនលោក Joo Ok Lee អំពីការវឌ្ឍ នភាព និងភាពរីកចម្រើនដោយសារកម្ពុជា មានសុខសន្តិភាព ពេញលេញ ដែលប្រសូត្រចេញពី គោលនយោបាយឈ្នះឈ្នះ និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា យុទ្ធសាស្រ្ត និងវិធានការប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ឈានដល់ការបើកប្រទេសជាតិឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា នៅតែដំណើរការ និងរីកចម្រើន ជាពិសេស វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាមធ្យោបោយសម្រាប់សម្រួលដល់ការដឹកជញ្ជូន និងធ្វើដំណើរ របស់ប្រជាជនឆ្ពោះទៅកាន់មន្ទីរពេទ្យ ដើម្បីស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹង បរិស្ថានរស់នៅស្អាត អាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាតជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការវិនិយោគ យ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ការសាងសង់ ព្រលានយន្តហោះថ្មី ចំនួន៣ តាមស្តង់ដាអន្តរជាតិ គឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋាន អន្តរជាតិ សៀមរាប-អង្គរ និងអាកាសយានដ្ឋាន អន្តរជាតិ តារាសាគរ និងគម្រោងលើកកម្រិត គុណភាព និងពង្រីក បណ្តាញផ្លូវថ្នល់សំខាន់ៗដូចជា៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ នៅក្រុងព្រះសីហនុ គម្រោងសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប និងគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវដែកតភ្ជាប់រាជធានីភ្នំ ពេញ-ទីក្រុងហូជីមិញជាដើម៕