សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ «១៩,១៥៩ករណី» និងស្លាប់១០នាក់ទៀតក្នុងរបាយ ការណ៍ថ្ងៃពុធនេះ


(សិង្ហបុរី)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA បញ្ជាក់ថា ប្រទេសសិង្ហបុរីបានរាយ ការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន១៩,១៥៩ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី០២ ខែមិនា ឆ្នាំ ២០២២ម្សិលមិញនេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន១៦០នាក់ជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,០៤០នាក់ ក្រោយ​បានរាយការណ៍ថា មាន ករណីស្លាប់ថ្មី១០នាក់ទៀតនៅថ្ងៃនេះខណៈករណីឆ្លងកូវីដ១៩សរុបកើន ដល់៧៦៧,៦៦៣ករណី៕