ទូរទស្សន៍ Sky TV របស់អង់គ្លេសដកប៉ុស្តិ៍ទូរទស្សន៍ RT ចេញពីប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន


(បរទេស)៖  យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ បានអោយដឹងថា ប៉ុស្តិ៍ទូរទស្សន៍ដែលគាំទ្រដោយរដ្ឋរុស្ស៊ី RT ត្រូវបានគេ រាយការណ៍មកថា បានបាត់ពីប្រព័ន្ធទូរទស្សន៍ Sky TV ក្នុងចក្រភពអង់គ្លេស ខណៈដែលប្រព័ន្ធ ផ្សព្វផ្សាយរបស់ RT ទាំងអស់ត្រូវបានរាំងខ្ទប់ស្ទើតែពេលតំបន់អឺរ៉ុប។ ការបាត់ប៉ុស្តិ៍ទូរទស្សន៍របស់ RT ពីប្រព័ន្ធទូរទស្សន៍ Sky TV នេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា វាជាការដាក់ទណ្ឌកម្មរបស់សហ ភាពអ៊ឺរ៉ុបមកលើប្រទេសរុស្ស៊ីដែលបានប្រើប្រាស់កម្លាំងទ័ពក្នុងការវាយប្រហារមកលើប្រទេសអ៊ុយក្រែន។ ប្រព័ន្ធទូរទស្សន៍ Sky បានទទួលការចាកផ្សាយប៉ុស្តិ៍ទូរទស្សន៍ RT ពីប្រព័ន្ធផ្កាយរណប ដែលមានមូលដ្ឋាននៅក្នុងប្រទេសលុចសំបូ ដែលប៉ុស្តិ៍ទូរទស្សន៍មួយនេះមានឈ្មោះជាផ្លូវការថា Russia Today។

ការបាត់ប៉ុស្តិ៍ទូរទស្សន៍របស់ RT ពីប្រព័ន្ធទូរទស្សន៍ Sky TV នេះ ត្រូវបានគេដឹងយ៉ាងច្បាស់ថា វាជាការដាក់ទណ្ឌកម្មរបស់សហ ភាពអ៊ឺរ៉ុបមកលើប្រទេសរុស្ស៊ីដែលបានប្រើប្រាស់កម្លាំងទ័ពក្នុងការវាយប្រហារមកលើប្រទេសអ៊ុយក្រែន។ ប្រព័ន្ធទូរទស្សន៍ Sky បានទទួលការចាកផ្សាយប៉ុស្តិ៍ទូរទស្សន៍ RT ពីប្រព័ន្ធផ្កាយរណប ដែលមានមូលដ្ឋាននៅក្នុងប្រទេសលុចសំបូ ដែលប៉ុស្តិ៍ទូរទស្សន៍មួយនេះមានឈ្មោះជាផ្លូវការថា Russia Today។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតរថយន្តធំៗ បានប្រកាសពីការបិទ និងផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី៕