(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNAបានអោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន២៤,០៨០ករណីបន្ថែមទៀតនៅថ្ងៃអង្គារ ទី០១ ខែ មិនា ឆ្នាំ២០២២នេះ។ ក្នុងចំណោមករណីឆ្លងខាងលើមាន១៨៩នាក់ជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់១,០៣០នាក់ ក្រោយ បានរាយការណ៍ថា មាន ករណីស្លាប់ថ្មី១១នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុប កើនដល់៧៤៨,៥០៤ករណី៕