(កៀវ)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី០១ ខែមិនា ឆ្នាំ២០២២ បានអោយដឹងថា ប្រធានាធិបតីប៉ូឡូញ លោក Andrej Duda បាននិយាយថា ប្រទេសរបស់លោក និងអង្គការណាតូ នឹងមិនបញ្ជូនយន្តហោះចម្បាំងណាមួយទៅកាន់អ៊ុយក្រែនទេ ព្រោះវានឹងបើកការ ជ្រៀតជ្រែកផ្នែកយោធា នៅក្នុងជម្លោះអ៊ុយក្រែន។
ប្រធានអង្គការណាតូ លោក Jens Stoltenberg ធ្លាប់បាននិយាយថា «យើង មិន ចូល រួម ជម្លោះ នោះ ទេ។ ណាតូមិនមែនជាភាគីនៃជម្លោះនោះទេ»។
ក្រសួងការពារជាតិប៊ុលហ្គារីបានបញ្ជាក់នៅមុននេះបន្តិចថា ខ្លួនក៏មិនបញ្ជូនយន្តហោះចម្បាំងទៅ អ៊ុយក្រែនដែរ បើទោះជាកងទ័ពអាកាសអ៊ុយក្រែនបានអះអាងនៅលើទំព័រ Facebook របស់ខ្លួនថា ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងប៊ុលហ្គារី នឹងបញ្ជូនយន្តហោះយោធាក៏ដោយ៕