(គៀវ)៖ យោងតាមសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា លោក Matthew Chance ជាអ្នកឆ្លងឆ្លើយព័ត៌មានរបស់ទូរទស្សន៍ CNN បានបង្ហាញពីអ្វីដែលវា មើលទៅដូចជានៅឯមូលដ្ឋានទ័ពអាកាសមួយ នៅខាងក្រៅរដ្ឋធានីគៀវ ជាទីដែលកងទ័ពអាកាស រុស្ស៊ី កំពុងប្រយុទ្ធជាមួយយោធាអ៊ុយក្រែន។
សូមជំរាបថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា, នៅទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ «ប្រតិបត្តិការយោធា» ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៉ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ៕