លោក ពូទីន បញ្ជាឱ្យកងទ័ព ចូលទៅក្នុងតំបន់កាន់កាប់ដោយ ក្រុមឧទ្ទាមគាំទ្ររុស្ស៊ី នៅភាគខាងកើតអ៊ុយក្រែន


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឱ្យកងទ័ព រុស្ស៊ី ចូលទៅកាន់តំបន់កាន់កាប់ដោយក្រុមឧទ្ទាមផ្ដាច់ខ្លួន គាំទ្ររុស្ស៊ី ក្នុងតំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន ក្រោមក្របខណ្ឌនៃបេសកកម្មរក្សាសន្តិភាព ខណៈសហរដ្ឋអាមេរិកកំពុងវាយ តម្លៃថាតើ បទបញ្ជារបស់លោក ពូទីន គឺជាសកម្មភាពឈ្លានពាន ឬក៏យ៉ាងណា។

លោក ពូទីន កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ជាឱ្យកងទ័ពរុស្ស៊ីចូលទៅក្នុងតំបន់កាន់កាប់ ដោយក្រុមឧទ្ទាមគាំទ្រម៉ូស្គូ ដោយអះអាងថាវា ជាបេសកកម្មរក្សាសន្តិភាព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់តំបន់ផ្តាច់ ខ្លួនទាំង ពីរ របស់អ៊ុយក្រែនគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៊ីហៅជារួមថា ដុនបាស (Donbass) «ជារដ្ឋឯករាជ្យ»។

យ៉ាងណាក៏ដោយ, មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់មិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើបទបញ្ជា របស់លោក ពូទីន ឱ្យកងទ័ពរុស្ស៊ីដឹកនាំការ ធ្វើបេសកកម្មរក្សាសន្តិភាពនេះ គឺជាសកម្មភាពឈ្លាន ពានដូចដែលបណ្ដាមេដឹកនាំលោកខាងលិចបានព្រមាន អស់ជាច្រើនសប្ដាហ៍មកនេះ ឬក៏យ៉ាង ណានោះទេ។ មន្ត្រីរូបនេះដដែលបានបញ្ជាក់ដូច្នេះថា «យើងកំពុងវាយតម្លៃលើអ្វីដែលរុស្ស៊ីបាន និងកំពុងធ្វើ ដ្បិតសកម្មភាពរបស់ កងទ័ពរុស្ស៊ីក្នុងតំបន់ Donbass មិនមែនជារឿងថ្មីថ្មោងនោះទេ។ ដូច្នេះយើងនឹងបន្តតាមដាន រហូតដល់រថក្រោះធ្វើសកម្មភាព»៕