ក្រសួងមហាផ្ទៃ សម្រេចទទួលស្គាល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច

 (ភ្នំពេញ)៖  តាមលិខិតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលទទួលបាន គឺក្រសួងមហាផ្ទៃ បានសម្រេចទទួលស្គាល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចហើយ។

ក្រៅពីសម្រេចទទួលស្គាល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បុត្រារបស់សម្តេចក្រុមព្រះ ជាព្រះ ប្រធានគណបក្ស, ក្រសួងមហាផ្ទៃ ក៏ទទួលស្គាល់អនុប្រធាន៤រូបរបស់ គណបក្សរាជានិយមមួយ នេះ និងសមាសភាពគណៈកម្មាធិការនាយក ក៏ដូចជាការធ្វើវិសោធនកម្មលក្ខន្តិកៈគណបក្សផង ដែរ។ ទោះជាយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យ គណបក្សហ៊្វុនស៊ិនប៉ិច បញ្ជូននូវជី វប្រវត្តិសង្ខេបរបស់សមាសភាពគណៈកម្មាធិការនាយកទាំងអស់ ជូនមកក្រសួងមហាផ្ទៃផងដែរ។

សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ត្រូវបានអង្គសមាជគណបក្សហ៊្វុនស៊ិនប៉ិច បោះឆ្នោតសម្រេចជ្រើសតាំងឱ្យធ្វើជាប្រធានគណបក្ស កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២៕