(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានប្រារព្ធកិច្ចប្រជុំក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ក្រោមអធិបតីភាពរបស់ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការ ចូលរួមដោយផ្ទាល់ និងពីចម្ងាយតាមប្រព័ន្ធវីដេអូ Zoom របស់ថ្នាក់ដឹកនាំនាយកដ្ឋាន សាខា និង ការិយាល័យគយនិងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពការងារដែលនៅដក់សល់ និងរៀបចំសកម្មភាពអនុវត្ត ជាក់លាក់ ក្នុងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់ឆ្លើយតបនឹងផែន ការសកម្មភាពដែលដាក់ចេញដោយក្រុមការងារត្រួតពិនិត្យរួមគ្នាក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) នៃក្រុមការងារហិរញ្ញវត្ថុ (FATF)៕