(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវពង្រឹងវិស័យ ហិរញ្ញវត្ថុរបស់ខ្លួនឱ្យបានឆាប់រហ័ស ដោយលើកឡើងថា ហានិភ័យកំពុងកើនឡើងរួមជាមួយនឹង អតិផរណា អត្រាការប្រាក់ និងកង្វះតម្លាភាពទាក់ទងនឹងបំណុលសាធារណៈ និងឯកជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារពិភពលោកលើកឡើងពីក្តីបារម្ភជាយូរមក ហើយរបស់ខ្លួននេះអំពីកង្វះតម្លាភាពនៃការផ្តល់កម្ចីរបស់ប្រទេសចិន និងកម្ចីមានទ្រព្យបញ្ចាំនៅ ក្នុងវិស័យបំណុលសាធារណៈប៉ុន្តែក៏បានលើកឡើងផងដែរអំពីការកើនឡើងហានិភ័យក្នុងវិស័យបំណុលឯកជនផងដែរនៅក្នុងរបាយការណ៍អភិវឌ្ឍន៍ពិភពលោក (WDR) របស់ខ្លួន។
លោកស្រី Carmen Reinhart ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកបានប្រាប់ទីភ្នាក់ងារ ព័ត៌មានរ៉យទ័រក្នុងបទសម្ភាសមួយថា ការអង្កេតរបស់ធនាគារពិភពលោកបានបង្ហាញថា ៤៦ភាគ រយនៃអាជីវកម្មធុនតូច និងធុនមធ្យមក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រំពឹងថានឹងមិនអាចសងបំណុល បានឡើងក្នុងរយៈពេល ៦ខែ ប៉ុន្តែតួលេខនេះកើនឡើងខ្ពស់រហូតដល់ ២ដងនៅក្នុងប្រទេសមួយ ចំនួន។
លោកស្រី Reinhart ថ្លែងថា លោកស្រីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើការវិវឌ្ឍនៃវិស័យ បំណុលឯកជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ធំៗដូចជា ឥណ្ឌា អាហ្រ្វិកខាងត្បូង ហ្វីលីពីន និងកេន យ៉ា ជាទីដែលជាង ៦៥ភាគរយនៃក្រុមហ៊ុនធុនតូច និងធុមមធ្យមរំពឹងថានឹងបង់សងបំណុលយឺត។
លោកស្រីថ្លែងថា ចំពោះបំណុលសាធារណៈ ប្រទេសតួកគីដែលចំណាត់ថ្នាក់បំណុលរបស់ប្រទេស នេះត្រូវបានទម្លាក់មកនៅត្រឹម BB- ដោយក្រុមហ៊ុនវាយតម្លៃចំណាត់ថ្នាក់បំណុល Fitch កាលពី សប្តាហ៍មុន បានស្ថិតនៅក្នុងវិបត្តិរយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយអាចកើតមានលទ្ធផល អាក្រក់ណាមួយ។
លោកស្រីបន្ថែមថា ការគាំទ្រផ្នែកសារពើពន្ធ និងរូបិយវត្ថុទ្រង់ទ្រាយធំ គួបផ្សំនឹងការពន្យាពេលសង កម្ចីធនាគារ និងគោលនយោបាយមិនទារបំណុលបែបចិត្តសប្បុរស បានកាត់បន្ថយវិបត្តិសេដ្ឋកិច្ច ដែលជំរុញដោយការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែផលអាក្រក់នៅពេលនេះគឺកើតមានលទ្ធផល ត្រលប់ចំពោះគ្រួសារ និងក្រុមហ៊ុន។
លោកស្រី Reinhart មានប្រសាសន៍ថា៖ «មានតម្រូវការខ្លាំងឱ្យមានតម្លាភាពកាន់តែប្រសើរ ចំពោះបំណុលវិស័យសាធារណៈ»។
ចំណែកកម្ចីមិនដំណើរការនៅតែមានកម្រិតទាបជាងអ្វីដែលជាក្តីបារម្ភនៅពេលចាប់ផ្តើមការរាតត្បាតជំងឺ ប៉ុន្តែលោកស្រី Reinhart បានថ្លែងថា គោលនយោបាយមិនទារបំណុល និងស្តង់ដារគណ នេយ្យដែលត្រូវបានបន្ធូរបន្ថយអាចកំពុងបង្កើតឱ្យមាន «បញ្ហាកម្ចីមិនដំណើរការបែបលាក់មុខ»៕